ព័ត៌មានជាតិ

ព្យាយាម​បង្អត់អាហារ​មិនមែន​ជា​វិធីសាស្ត្រ​សម្រក​ទម្ងន់​ទេ​

សុខភាព៖ ​អ្នកវិទ្យាសាស្ត្រ បាន​ប្រកាស​ប្រាប់​ថា​ការកាត់បន្ថយ​ទម្ងន់ ដោយ​ប្រើប្រាស់ វិធី​បង្អត់អាហារ​នោះ​វា​ហួស​សម័យ​ទៅ​ហើយ​មធ្យោបាយ​មាន ​តែមួយ​គត់​ដើម្បី​បង្ក្រាប​រោគ​ធាត់​នេះ​បាន​ជា​ស្ថាពរ មានតែ​ការវះកាត់​​ក្បាលពោះ​តែប៉ុណ្ណោះ​។​

Food-Healthy-Diet-Weight-Loss

​អ្នកវិទ្យាសាស្ត្រ​មកពី​មហាវិទ្យាល័យ​ខ័ល​ឡិច ឡុង​ដុង នៃ​ចក្រភព​អង់គ្លេស​បាន​ពោល​​ប្រាប់ថា​បញ្ហា​នៃ​រោគ​ធាត់ មិនមែន​ស្ថិតនៅ​ក្នុង​ការ​ស​ម្រកទ​ម្ងន់​ឲ្យបាន​នោះទេ ផ្ទុក​ទៅវិញ​គួរ​ធ្វើ​យ៉ាង​​ណា​ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​សមស្រប​បាន​។​

​គេ​បាន​ស្រាវជ្រាវ​រកឃើញ​ថា​រាងកាយ​របស់​មនុស្ស​យើង នៅពេល​គ្រប់គ្រង​អាហារ​វា​បង្ក​ឲ្យ​​កើត​ការប្រែប្រួល​ខាង​អ័រម៉ូន​ឡើង ហើយ​ទៅ​ប្រមូលផ្តុំ​គ្នា​ធ្វើឲ្យ​រាងកាយ​ជំរុញ ការផលិត​ខ្លាញ់​ឡើង​​មក​ជំនួស​វិញ​។ ដូច្នេះ​មធ្យោបាយ​ដោះស្រាយ​បញ្ហា គឺ​ត្រូវ​ការពារ​មិនឲ្យ​កើត​ការប្រែប្រួល​នៃ​អ័រ​ម៉ូន​​ឡើង​មក​បាន​ដែល​អាច​ធ្វើទៅបាន មាន​ការវះកាត់​តែប៉ុណ្ណោះ​។​

​វេជ្ជបណ្ឌិត​នៃ​សកល​វិទ្យាល័យ​ខាងលើ បាន​បរិយាយ​ឲ្យស្តាប់​ថា​ប្រសិនបើ​ទម្ងន់​ខ្លួន​របស់​យើង​​ចាប់ផ្តើម​ថយចុះ​ដោយ​ការបរិភោគ​កាត់បន្ថយ​ការ​សាង​កាល់​ឡូរី ឲ្យ​ចុះ​ទាប​នៅពេលណា​រាងកាយ​​នឹង គិត​ថា​កើត​ភាព​អត់​ឈ្លាន​ឡើង ហើយ​សម្រួល​ខ្លួន​ឲ្យនៅ​ក្នុង​សភា​វះ​គ្រោះអាសន្ន​ប្រញាប់​សន្សែ​​សន្សំ ខ្លាញ់​ទៅតាម​ដែល​អាច​ធ្វើបាន​។ ដូច្នេះ នៅពេល​យើង​កាត់បន្ថយ​ទម្ងន់​ប្រៀប ស្មើ​បាន​ថា​​យើង​កំពុងតែ​ធ្វើ​ការតស៊ូ​ជាមួយ នឹង​រាងកាយ​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។ លោក​វេជ្ជបណ្ឌិត​ពោល​​ទៀត ថា​ការវះកាត់​គឺ ជា​មធ្យោបាយ​តែ​មួយគត់​ក្នុង​បច្ចុប្បន្ន ដែល​អាច​ដោះស្រាយ​បញ្ហា រោគ​ធាត់​​នេះ​បាន​។ ក្នុង​នោះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​យើង​មាន​ទម្ងន់​ស្រក តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​កាត់​​បន្ថយ​បរិមាណ​ដែល យើង​ទទួល​ទាន​បាន​ទៀត​ផង​។​

​ដោយ​ហេតុផល​នេះ​ហើយ​ទើប មិន​បង្ក​ឥ្យ​កើត​មាន​ការប្រែប្រួល​នៃ អ័រម៉ូន​មិន​ធ្វើឲ្យ​​មាន​អារម្មណ៍ ឃ្លាន​មិន​ឈប់​ទើប​ជួយ​ឲ្យ​រក្សា​ទម្ងន់​ខ្លួនឯង​ទុក​បាន​ដោយ​ងាយ​នោះឯង​៕​

មតិយោបល់