អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម កំពុងស្ថិតនៅចំណុចដ៏អាក្រក់បំផុត ក្រោមការដឹកនាំ របស់អ្នកចាត់ការទូទៅ David Moyes នៅរដូវកាលនេះ។ បន្ទាប់ពីការប្រកួតជុំទី ២៥ ក្លិបបិសាចក្រហម ស្ថិតនៅលេខរៀងទី ៧ ជាមួយនឹងពិន្ទុចាញ់ក្លិបកំពូលតារាងតោខៀវ Chelsea រហូតដល់ទៅ ១៥ ពិន្ទុ ដែលជាហេតុមួយបញ្ជាក់ថា ក្លិបមួយនេះ មិនអាចធ្វើការការពារពានចាស់របស់ខ្លួនបាននោះទេ។
សម្រាប់ការសំឡឹងមើលទៅពេលអនាគត់របស់ក្លិបនេះ ឬពេលបញ្ចប់នៅរដូវកាលនេះ ក្លិបបិសាចក្រហម កំពុងស្ថិតក្នុងស្ថានភាពដ៏ស្រអាប់ ដែលប្រឈមនៅចន្លោះបញ្ហាជាច្រើនក្រោមការដឹកនាំ មិនដឹងក្បាលកន្ទុយរបស់ David Moyes ។
អតីតកីឡាករ Roy Keane ដែលជាអ្នកមានទំនាក់ទំនងជាច្រើនឆ្នាំជាមួយនឹងបិសាចក្រហម បានឲ្យដឹងនិយាយថា “ខ្ញុំគិតថា បិសាចក្រហម ចាំបាច់បំផុតគឺ ត្រូវការ អ្នកលេង ៥ ទៅ ៦ នាក់ទៀតនៅរដូវកាលក្តៅ នេះ” ។ តែទោះជាយ៉ាងណាលទ្ធផលនាពេលបច្ចុប្បន្ន របស់ David Moyes ក៏ទទួលបានការគាំទ្រពី Roy Keane ផងដែរ ដោយបន្ថែមថា ” David Moyes ត្រូវកាពេលវេលាជាច្រើនទៀត ដើម្បីស្ថាបនាខ្លួនជាមួយនឹងបិសាចក្រហម” ៕
មតិយោបល់