ព័ត៌មានជាតិ

បុរសម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅ…

តាកែវ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣និង០០នាទីនៅភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានករណី
មនុស្សឆក់ចរន្តអគ្គិសនីស្លាប់ម្លាក់។
ជនរងគ្រោះឈ្មោះសាំ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំរស់នៅ ភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។
តាមមូលហេតុនៅមុនពេលកើតហេតុមាន
ភ្លៀងខ្យល់ដួលដើមស្វាយងាប់ពីយូមកហើយសង្កត់លើខ្សែភ្លើងបិតផ្លូវចេញចូលផ្ទះជនរងគ្រោះ។ពេលភ្លៀងរាំងឈ្មោះស ញឹប
ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យប្តីយកដើមស្វាយចេញដើម្បីចេញម៉ូតូពេលនោះ
ក៏ចាប់ចំខ្សែភ្លើងដែលដាច់ក៏ឆក់ស្លាប់នៅ
កន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ចរន្តអគ្គីសនី
ប្រាកដមែន៕

 

មតិយោបល់