អេស្ប៉ាញ៖ កីឡាករ Tiago Mendes ដែលជាខ្សែបម្រើដ៏ឆ្នើមរបស់ ក្លិប Atletico Madrid នៅសប្តាហ៍បន្ទាប់នឹងអវត្តមាន ជួបជើងជាមួយនឹងក្លិប AC Milan ក្នុងក្របខណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ដែលធ្វើឡើងនៅថ្ងៃទី ១៩ ខែ កុម្ភៈនេះ ដោយសារបញ្ហារបួស។
ស្ថានភាពដែលកីឡាករ Tiago Mendes របួស ខណៈដែលខ្លួនបង្ហាញទម្រង់លេង កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយបានបំបាក់ក្លប Almeria ក្នុងក្របខណ្ឌ Primera Liga ដោយប្រឈមមុខនឹងជនរួមជាតិ Helder Barbosa នោះ។
តាមការធ្វើតេស្ត និងពិនិត្យ ឃើញថា កីឡាករសញ្ជាតិព័រទុហ្គាលរូបនេះ មានបញ្ហាកដៃ និង ជង្គង់ ខាងស្តាំ ។ នេះបើតាមសម្តីរបស់ក្លិប Atletico បានប្រកាសលើទំព័ររបស់ខ្លួន។
កីឡាករខ្សែបម្រើដ៏ឆ្នើមរបស់ក្លិបខាងលើ បានធ្វើការវះកាត់កដៃ កាលពីថ្ងៃអង្គារម្សិលមិញ ហើយក៏រំពឹងថា នឹងអវត្តមានការប្រកួត ២ ប្រកួតនាពេលខាងមុខ រួមទាំងការជួបជើងតំបូងជាមួយនឹងក្លិប Milan នៅ ពហុកីឡដ្ឋាន San Siro ផងដែរ៕
មតិយោបល់