បុរសម្នាក់បានសារភាពទោសកំបុសរបស់ខ្លួនចំពោះការវាយដំទៅលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីឃើញនាងដេកជាមួយប្រុសផ្សេង។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា បុរសដែលត្រូវប្រពន្ធផិតក្បត់មានឈ្មាះ Learnmore Matore វ័យ ៣៨ ឆ្នាំ បានប្រាប់តុលការថា គាត់ទប់អារម្មណ៍មិនបាននៅពេលដែលឃើញប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយប្រុសផ្សេងនៅក្នុងផ្ទះ។ បន្ទាប់ពីមានហេតុការនេះកើតឡើងស្ត្រីដែលជាប្រពន្ធរបស់គាត់ត្រូវបានជាំមុខយ៉ាងដំណាំ ក្រោយមកក៏ត្រូបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យព្រមទាំងយកសំបុត្របញ្ជាក់ពីគ្រូពេទ្យមកតុលារការដើម្បីធ្វើជាភស្តុកតាង។ ទីបំផុត Matore ដែលត្រូវជាប្តី ត្រូវពិន័យឲ្យបង់ប្រាក់ចំនួន ៥០ ដុល្លារ និងជាប់ឃុំឃាំងរយៈពេល ២០ ថ្ងៃ៕
ព័ត៌មានជាតិ
មតិយោបល់