ព័ត៌មានជាតិ

គ្រាន់តែ​មាន​អារម្មណ៍​ខ្លាច​កង្កែប​សោះ​ក៏​ហៅ​ប៉ូលិស​ឲ្យជួយ​ដែរ !

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​ហៅ​អាជ្ងាធរ​ឲ្យជួយ បន្ទាប់ពី​លោក​មាន​អារម្មណ៍​ថា​ត្រូវបាន​សត្វ​កង្កែប​មក​តាម​យារ​យី​។ បុរស​រូប​នោះ​បាន​និយាយថា​គាត់​មាន​ការភ័យខ្លាច​ខ្លាំង​ណាស់​នៅពេល​ដែល​ចាកចេញ​ពី​ផ្ទះ​ម្តងៗ ព្រោះ​មាន​កង្កែប​នៅក្រោម​ជណ្តើរ​។ ជំនួស​ឲ្យ​ការព្យាយាម​កម្ចាត់​កង្កែប គាត់​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​ជំនួស​មក​ត្រួតពិនិត្យ​សត្វ​នេះ​នៅផ្ទះរ​ប់ស​គាត់​។

​ប៉ូលិស​បាន​និយាយ​ថា​កង្កែប​នោះ​ប្រហែលជា​លោត​តែ​វា​នោះ​ទេ ប៉ុន្តែ​បុរស​រូប​នោះ​បែរ​ជា​ខ្លាច ហើយ​គិត​ថា​កង្កែប​មក​តាម​យារ​យី​រូប​គាត់​ទៅ​វិញ​។ ពួកគាត់​បាន​បន្ត​ទៀត​ថា​បុរស​រូប​នោះ​បាន​ហៅ​គាត់​ម្តង​ហើយ​ម្តងទៀត ហើយ​ថែមទាំង​បាន​សុំ​លុយ​ដើម្បី​ទៅ​ទិញ​សំបុត្រ​រថភ្លើង​ធ្វើដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​មួយ​៕​
Green Frog

មតិយោបល់