លោក Dick Costolo នាយកប្រតិបត្តិក្រុមហ៊ុន Twitter បានសារភាពថា បណ្ដាញ Twitter រាល់ថ្ងៃហាក់ដូចជាមិនសូវមានសោភណ្ឌភាពល្អ និងទាក់ទាញនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងធ្វើការផ្លាស់ប្ដូរឡើយ។
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា ក្រុមហ៊ុន Twitter ប្រហែលជាកំពុងតែធ្វើការរចនា Twitter ក្រោមរូបរាងថ្មីដែលមានរូបរាងប្រហាក់ប្រហែលនឹង Facebook។
បើសិនជា Twitter រចនាម៉ូដដោយយកលំនាំតាម Facebook មែននោះ អ្នកប្រើប្រាស់អាចនឹងមានចំណាប់អារម្មណ៍ច្រើនក្នុងការប្រើ ប៉ុន្តែអ្នកប្រើប្រាស់ផ្សេង ប្រហែលជាមិនចាប់អារម្មណ៍នោះទេ ព្រោះខ្លាច Twitter បន្ថែមសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញមួយនេះ ដែលនាំឲ្យមានភាពរញ៉េរញៃ៕

មតិយោបល់