វាមិនមែនមានមនុស្សគ្រប់គ្នាដែលអាចធ្វើទៅបាននោះទេ ដែលសម្រេចចិត្តលាឈប់ពីការងារដែលជាក្ដីសុបិនរបស់ខ្លួន ប៉ុន្តែមានកត្តាមួយចំនួនអាចធ្វើឲ្យពួកគេសម្រេចចិត្តដើរចេញពីការងារដែលជាក្ដីសុបិន។
លោក Jordan Price អតីតអ្នករចនាម៉ូដនៅក្នុងក្រុមហ៊ុន Apple បានពន្យល់ពីមូលហេតុដែលលោកសម្រេចចិត្តលាឈប់ពីការងារជាទីស្រឡាញ់របស់គាត់។
Price បាននិយាយថា ការងារនៅក្នុងក្រុមហ៊ុន Apple គឺជាក្ដីប្រាថ្នារបស់លោក ហើយទីបំផុតលោកក៏បានធ្វើការនៅក្នុងក្រុមហ៊ុន Apple ដូចការស្រមៃពិតមែន ប៉ុន្តែអ្វីដែលធ្វើឲ្យលោកលាឈប់វិញនោះគឺដោយសារតែលោកគ្មានពេលវេលាសម្រាប់ជួបមុខកូនស្រី។
លោកបាននិយាយថា ស្ទើពេញមួយសប្ដាហ៍ ឬមួយខែ លោកមិនបានជួបមុខកូនស្រីនោះទេ ព្រោះថាការងារនៅក្នុងក្រុមហ៊ុន Apple ត្រូវបានផ្លាស់ប្ដូរវេន និងរវល់ច្រើន ដែលជាហេតុធ្វើឲ្យលោកគ្មានពេលវេលាសម្រាប់ជួបមុខកូនស្រី។
លោកបានបន្តទៀតថា គ្រប់គ្នាប្រហែលជាមិនជឿថា មិនមែនមានតែរឿងមួយនេះនោះទេ ដែលបណ្ដាលឲ្យលោកលាឈប់ ប៉ុន្តែលោកបានបញ្ជាក់ថា នៅពេលដែលយើងជួបរឿបបែបនេះផ្ទាល់នោះយើងនឹងជឿ។
ចាប់តាំងពីលាឈប់រហូតមកដល់ពេលនេះ លោក Price នៅមិនទាន់រកការងារថ្មីធ្វើបាននោះទេ មិនដឹងថា លោកមិនទាន់រក ឬលោករកមិនបាន។
គួរបញ្ជាក់ផងដែរថា ការពន្យល់របស់លោក Price បានធ្វើឲ្យក្រុមហ៊ុន Apple រងនូវភាពឈឺចាប់ហើយក៏បានគិតផងដែរថា ប្រហែលជាបុគ្គលិកជាច្រើនដែលបានឈប់អាចពាក់ព័ន្ធនឹងបញ្ហានេះ៕
មតិយោបល់