ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​បរទេស​ចិន កើន​ឡើង​ជាង ១០% កាលពី​ខែ​មករា​

​ទំហំ​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​ចិន បាន​កើនឡើង​នៅ​ឆ្នាំ ១០,៣​ភាគរយ នៅក្នុង​ខែ​មករា បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​មាន​ចំនួន ៣៨២.៤​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ការនាំ​ចេញ​បាន​កើនឡើង ១០,៦​ភាគរយ ស្មើនឹង ២០៧,១៣​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈពេល​ដែល​ការ​នាំចូល​បាន​កើនឡើង ១០​ភាគរយ មាន​ចំនួន ១៧៥,២៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​គយ នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​។​

​អតិរេក​ពាណិជ្ជកម្ម​នេះ បាន​ឈរ​នៅ ៣១,៨៦​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ខែ​មុន គឺ​កើនឡើង ១៤​ភាគរយ និង ២៤,២៥​ភាគរយ ធៀប​នឹង​ខែ​ធ្នូ​។​
​នៅក្នុង​កំណែ​ជា​ប្រាក់​យន់​នេះ ទំហំ​ពាណិជ្ជកម្ម​បរទេស​កាលពី​ខែ​មុន​គឺ ២,៣៤​ពាន់​ពាន់​លាន​យន់ បាន​កើនឡើង ៧,៣​ភាគរយ ពី​ខែ​មករា​ឆ្នាំ ២០១៣៕​
china economic

មតិយោបល់