ព័ត៌មានជាតិ

ភព​ព្រះ​អង្គារ មាន​លំហូរ​ទឹក​កាលពី​ថ្មីៗ​នេះ​

សិក្សា៖ ក្រុម​អ្នកស្រាវជ្រាវ​លើ​ភព​ព្រះ​អង្គារ ជាពិសេស​គឺ​អង្គការ​ណា​សា បាន​និយាយថា កាល​ពី​រាប់លាន​ឆ្នាំមុន នៅ​លើ​ភព​ព្រះ​អង្គារ​មាន​វត្តមាន​ប្រភពទឹក ប៉ុន្តែ​នៅពេល​នេះ ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា មាន​លំហូរ​ទឹក​នៅ​លើ​ភព​ព្រះ​អង្គារ ដែល​លំហូរ​ទឹក​នោះ​ទឹកតែ​កើតមាន​នា​ពេល​ថ្មីៗ​នេះ​។​

mars-seasonal-flows-story-body

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា Georgai Institute of Technologu បាន​រកឃើញ​ថា​ផ្ទាំង​ដ៏​ខ្មៅ​ងងឹត​នៅលើ​ជម្រាល Martian ដែល​មាន​ស្នាម​ដូច​ម្រាមដៃ​គឺជា​សញ្ញាណ​បញ្ជាក់ថា​នៅ​ភព​ព្រះ​អង្គារ​មាន​ប្រភពទឹក ដែល​ទើបនឹង​ហូត​កាត់​កាលពី​ថ្មីៗ​។​

​ការសិក្សា​នេះ​ក៏​ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ថ្មីៗ​នេះ​ផង​ដែរ ដើម្បី​បញ្ជាក់​ឲ្យឃើញថា​ប្រភព​ទឹក​នៅ​លើ​ភព​ព្រះ​អង្គារ​មិនមែន​មាន​តែ​ក្នុង​អតីត​ប៉ុណ្ណោះ​ទេ នៅពេល​នេះ​ក៏​មាន​ផងដែរ​។ កាលពី​ឆ្នាំ ២០១១ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ក៏​បាន​រកឃើញ​ផងដែរ​ថា បច្ចុប្បន្ន​នៅ​លើ​ភព​ព្រះ​អង្គារ​មាន​ប្រភពទឹក ព្រោះ​តាម​រយៈ​រូបថត​ដែល​ថត​បាន​ដោយ​ការ HiRiSE របស់​ណា​សា​នៅលើ​គន្លង​ភព​ព្រះ​អង្គារ​ដើម្បី​ឈ្លបយកការណ៍​ក៏​បាន​បង្ហាញ​ស្នាម​ខ្មៅ​ដូច​ម្រាមដៃ​នេះ​ផងដែរ ព្រោះ​រដូវ​កាល​ដែល​ឃើញ​ស្នាម​ខ្មៅ​នេះ​គឺ​ដូចគ្នា​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើសិនជា​នៅ​លើ​ភព​ព្រះ​អង្គារ​មាន​ប្រភពទឹក​មែន​នោះ ទឹក​ដែល​មាន​គឺ​អាច​ផឹក​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ណា​សា​កំពុង​ខិតខំ​ស្រាវជ្រាវ​ទៅ​លើ​ភព​ព្រះ​អង្គារ ដើម្បី​បង្ហាញ​ថា​វា​មាន​ប្រភពទឹក និង​មានជីវិត​រស់នៅ​៕

មតិយោបល់