ព័ត៌មានជាតិ

Toyota Prius រាប់ពាន់​គ្រឿង​ខូច​នៅ​ចិន​

SFTM Changchun Fengyue Co ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​បង្កើតឡើង​ដោយ​កា​ចូល​ភាគហ៊ុន​គ្នា​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន FAW និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota នឹង​ធ្វើ​ការប្រមូល​រថ​យន្ត​ម៉ាក Prius នៅក្នុង​ប្រទេស​ចិន​។​

Japan Unquiet Hybrids

​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា រថយន្ត​ម៉ាក Prius ប្រមាណ​ជា ៣.២១០​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវ​ប្រមូល​ដោយសារតែ​មាន​បញ្ហា​លើ​កម្មវិធី​បញ្ជា​។​

​យោង​តាម​ការចុះ​ផ្សាយ​បានឲ្យដឹងថា រថយន្ត​ដែល​ត្រូវ​ប្រមូល​នោះ​គឺ​ជា​រថយន្ត​ដែល​ចេញ​ពី​រោងចក្រ​នៅ​ចន្លោះ​ថ្ងៃទី​២០​ខែ​ធ្នូ ឆ្នាំ ២០១១ ដល់​ថ្ងៃ​ទី​២៨​ខែ​មករា ឆ្នាំ ២០១២​។​

​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានឲ្យដឹងថា បញ្ហា​ទៅ​លើ​ការបញ្ជា​នេះ​អាច​បង្ករ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នកដំណើរ ព្រោះ​អាច​គាំង​មិន​ដំណើរការ​ម៉ា​ស៊ី ឬ​ប្រព័ន្ធ​សុវត្ថិភាព​ទៀត ដែល​ជា​ហានិភ័យ​មួយ​។ សម្រាប់​បញ្ហា​នេះ ខាង​ក្រុមហ៊ុន​នឹង​ធ្វើ​ការជួលជុល​ដោយ​មិន​គិតថ្លៃ​។​

​បូក​រួម​បន្ថែម​ទាំង​ការប្រកាស​ប្រមូល​រថយន្ត​ម៉ាក Prius នៅពេលនេះ ក្រុមហ៊ុន Toyata បាន​ប្រមូល​រថយន្ត​ម៉ាក Prius ទូទាំង​ពិភពលោក​ចំនួន ១,៩​លាន​គ្រឿង ក្នុង​ករណី​បែប​នេះ​៕

មតិយោបល់