ព័ត៌មានជាតិ

បង្រ្កាបករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងមួយករណី ឃាត់ខ្លួនមនុស្សចំនួន០៤នាក់អប់រំ

បាត់ដំបងៈ កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២១ វេលាម៉ោង ១៥និង១០នាទី នៅចំណុចភូមិស្នឹងកើត ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី បាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញ ចូលរួមសហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលស្រុកបានចុះប្រតិបត្តិការ បង្ក្រាបករណីលេងល្បែងស៊ីសង (បៀរ)០១ករណីក្នុងបទល្មើស ជាក់ស្តែង ហើយក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់អ្នកប្រព្រឹត្តល្បែងបានចំនួន០៤នាក់ និងដកហូតវត្ថុតាងរួមមាន៖

-សន្លឹកបៀរចំនួន០២ហ៊ូ
-កំរាលក្រាលសំរាប់លេងល្បែង០១ផ្ទាំង
-ប្រាក់រៀលចំនួន៨,០០០រៀល។

ករណីនេះនគរបាលស្រុក បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការណែនាំច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដល់ពួកគាត់និងឱ្យក្រុមគ្រួសារផ្តិតមេដៃធានា យកទៅអប់រំបន្តនៅសហគមន៍បន្តទៀត ៕

មតិយោបល់