ព័ត៌មានជាតិ

បិសាច​ក្រហម​​ បង្អាក់​ដំណើរ​​ក្លិប​កាំ​ភ្លើង​ធំ​​ឡើង​ទៅ​គ្រប់​គ្រង​​តារាង ​(Video Inside)

រាត្រីទៀបភ្លឺ​នៅថ្ងៃទី ១៣ ខែ កុម្ភៈ កន្លងទៅប៉ុន្មានម៉ោងនេះ ដែរ ក្លិប បិសាចក្រហម​បានធ្វើដំណើរទៅកាន់ទឹកដី កាំភ្លើងធំ ​ដែល​ជាក្លិប​លំដាប់តារាងលេខ ២ នាពេលបច្ចុប្បន្ន ។​

សម្រាប់ការប្រកួតយប់មិញនេះដែរ ពិត​ជា​​ ​ការជួប​ដ៏គួរ​ឲ្យល្អមើល ដោយ​ក្លិប​ទាំងពីរបានវាយលុក​គ្នាទៅវិញ ទៅមក តែ​គ្មាន ក្លិបណា​អាចធ្វើបានសម្រេចឡើយ ក្រៅពីលទ្ធផល ស្មើ ០-០ នោះ ។​

​ដោយលទ្ធផល ០-០ ក្នុងជុំទី ២៦ ​បាន​ធ្វើ​ឲ្យក្លិបកាំភ្លើងធំ អាកខាន ​ឡើងទៅគ្របគ្រងតារាង លេខ ១ វិញ ដោយមានត្រឹមតែ ៥៦ ពិន្ទុ ខណៈដែល ក្លិបតោខៀវ នៅក្រាញននៀល នឹងពិន្ទុ ៥៧ ​ស្ថិតនៅកំពូលតារាង ។ ​ជាមួយនឹងលទ្ធផល នេះដែរ ក្លិបកាំភ្លើងធំកំពុង តែ ​​ប្រឈមមុខ ធ្លាក់ទៅកាន់លេខរៀងទី ៣ ប្រសិនបើ ក្លិប មេឃខៀវ Man City ឈ្នះ ឆ្មាខ្មៅ Sunderland នោះ ។ រីឯ​បិសាចក្រហមគឺ​គេលែងនិយាយហើយ ​ដោយត្រឹមតែ ស្រលាញ់ លេខរៀង ពូថៅដៃ តែប៉ុណ្ណោះ៕
ទស្សនាវិដេអូឃ្លិប ០-០ រវាង បិសាចក្រហម និងកាំភ្លើងធំ ៖

ddd

មតិយោបល់