ព័ត៌មានជាតិ

Update៖ ខ្យល់កន្រ្តាក់បោកបក់បំប៉ើងរោងការ ទៅទើរលើខ្សើកាបអគ្គសនី

ភ្នំពេញៈ រោងការមួយទើបនិងសាងសង់ រង់ចាំថ្ងៃចូលរោងការមកដល់ស្រាប់តែកម្លាំងខ្យល់កន្រ្តាក់ បានបោកបក់បំប៉ើងបណ្ដាលឲ្យរលំ និងប៉ើងទៅទើរលើខ្សែកាបភ្លើងកម្ពស់ប្រហែល១០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ដែលរោងការខាងលើនោះ មានទីតាំងស្ថិតនៅជិតផ្សារចំការដូងតាមបណ្ដោយផ្លូវ ព្រៃស ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រោងការខាងលើនោះទើបតែសាងសង់រួចរាល់ប៉ុណ្ណោះ មិនទាន់ដល់ថ្ងៃចូលរោងការ នៅឡើយទេ គឺ នៅថ្ងៃទី២៦ ខែឧសភា ទើបដល់ថ្ងៃកំណត់ត្រូវចូលរោងការ និងពិសារភោជនាហារ និងមានភ្ញៀវប្រុសស្រីចូលរួមច្រើន។ ដោយឡែកនៅពេលកើតហេតុខាងលើ មេឃបានចាប់ផ្ដើមងងឹត បន្ទាប់មកស្រាប់តែមានខ្យល់កន្រ្តាក់ បក់បោកយ៉ាងខ្លាំងក្លា និងបក់បំប៉ើងរោងការ បណ្ដាលឲ្យដួលរលំ និងប៉ើងទៅទើរលើខ្សែកាបអគ្គសនី កម្ពស់ប្រហែល១០ម៉ែត្រ មិនតែប៉ុណ្ណោះដោយសារតែរោងការនោះសុទ្ធតែ ដែកនោះ បានបង្កឲ្យមានការទុស្សេខ្សែភ្លើងផងដែរ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះអត់មានភ្លៀងធ្លាក់ទេ គ្រាន់តែខ្យល់ប៉ុណ្ណោះហើយនៅក្នុងរោងការ មួយនោះក៏មានភ្ញៀវមួយចំនួនផងដែរ លុះពេលមានហេតុការណ៍បែបនេះ បានធ្វើឲ្យភ្ញៀវទាំងនោះ មានការតក់ស្លុតគ្រប់ៗគ្នា និងបាននាំគ្នារត់ចេញទាំងការភិតភ័យ ប៉ុន្តែជាសំណាងល្អមិនមាននរណាម្នាក់រង គ្រោះថ្នាក់នោះឡើយ។ ពួកគាត់ក៏បានបន្ទោសទៅម្ចាស់រោងផងដែរ ដែលមានការធ្វេសប្រហែស មិនបានបោះបង្គោលចងឲ្យបានជាប់ ដើម្បីការពារខ្យល់ និងការដួលរលំប៉ើងហើរបែបនេះ។

ចំណែកនគរបាលប៉ុស្ដិ៍ព្រៃស បានចុះទៅកាន់ទីនោះភ្លាមៗ និងបានទំនាក់ទំនងទៅខាងមន្រ្តីអគ្គីសនី ឲ្យបិទចរន្តភ្លើងបណ្ដោះអាសន្ន ដើម្បីទាញយករោងការនោះ ចេញពីខ្សែភ្លើងនោះចេញពីខ្សែកាបភ្លើងនិង និងតម្លើងឡើងវិញ និងឲ្យម្ចាស់រោងនិងមន្រ្តីអគ្គីសនីដោះស្រាយគ្នាពីផលប៉ះពាល់ផ្សេងៗ ផងដែរ៕

https://youtu.be/E-ZBcXTYTvw

មតិយោបល់