ទឹកឃ្មុំគឺជាផ្នែកមួយនៃអាហារដែលផ្តល់ប្រយោជន៍សម្រាប់សុខភាព ហើយទឹកឃ្មុំគឺជាឱសថដ៏ប្រសសើរក្នុងការព្យាបាលជម្អឺផ្សេងៗដូចជា ជួយផ្សះរបួស មុខកើតមុន ការសម្រក់ទម្ងន់ និងជួយធ្វើឲ្យស្បែកស្រស់ស្អាតថែមទៀត។ ដូច្នេះហើយដើម្បីធ្វើការព្យាបាលឲ្យមានប្រសិទ្ធិភាពសូមធ្វើកាអនុវត្តដូចខាងក្រោម៖
១.ព្យាបាលជម្ងឺរលាក
យកសំបកកប្បាសជ្រលក់ក្នុងទឹកឃ្មុំ រួចយកមកបិតនៅលើកន្លែងដែលរលាកទុករហូតដល់ស្ងួត ធ្វើបែបនេះឲ្យបាន ៦ ទៅ ៧ ដង។
២.ព្យាបាលស្បែកស្ងួត
យកទឹកឃ្មុំ ៨០ មីលីក្រាម និងខ្លាញ់ជ្រូក ២០ មីលីក្រាមលាយបញ្ចូលគ្នាឲ្យសប់ ហើយលាបទៅលើស្បែករបស់អ្នក ធ្វើបែបនេះ ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។
៣. ព្យាបាលស្បែកកន្តួល
យកទឹកឃ្មុំ ១០០ មីលីក្រាម ជាតិស័ង្កសី ២០ ក្រាម ម្សៅ Powder ២០ ក្រាម រួចលាយបញ្ចូលគ្នាឲ្យសប់ រួចលាបនៅលើស្បែកដែលកន្តួល អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ។
៤.ព្យាបាលជម្ងឺដំបៅក្រពះ
ទទូលទានទឹកឃ្មុំ ៦០ ក្រាមជារាងរាល់ព្រឹកពេលក្រោកពីគេង អនុវត្តពី ២ ៣ សប្តាហ៍ និងទទូលបានលទ្ធផល។
៥.ព្យាបាលជម្ងឺវង្វេង
បន្ទាប់ពីទទួលទានទឹកឃ្មុំ ២ ទៅ ៣ ម៉ោងរួចមក ត្រូវទទួលទានទឹកក្តៅ ១ ស្លាបព្រាបាយ អនុវត្ត ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៦. ព្យាបាលក្មេងច្រាំងអណ្តាត
យកស្លឹកបន្លែជិត ៨ ក្រាម កិនអោយម៉តលាយជាមួយទឹលឃ្មុំ បន្ទាប់មកយកស្បៃស្អាតមកជ្រក់លាបលើអណ្តាតក្មេងឲ្យសប់។
៧.ការព្យាបាលជម្ងឺលើសទម្ងន់
យកទឹកឃ្មុំលាយជាមួយនិងទឹកក្តៅមួយពេងកាហ្វេ ទទួលទាន ៥ ១០ នាទីមុនពេលទទួលទានអាហារ វិធីនេះអាចជួយកាត់បន្ថយចំណង់អាហារ និងបរិភោគបានតិច។
៨. កាត់បន្ថយស្នាមជ្រួញមុខ
លាងមុខរបស់អ្នកឲ្យបានស្អាតមុខពេលចូលគេង រួចលាបទឹកឃ្មុំថើរៗពីលើ ទុកឲ្យយូរបន្តិចសុំលាងសម្អាតជាមួយទឹកក្តៅអ៊ុនៗចេញវិញ ធ្វើបែបនេះជារាងរាល់ថ្ងៃលោកអ្នក និងទទួលបានលទ្ធផលល្អមិនខាន៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់