កំពតៈ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ មានករណីឃាតកម្មកូនប្រុសបង្កើត បានយកពូថៅវាយឪពុកខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅចំណុចភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។
ជនសង្ស័យមានឈ្មោះ មី លាប ភេទប្រុស អាយុ៤២ឆ្នាំ ចំណែកជនរងគ្រោះ មានឈ្មោះ មិញ ឡុក ភេទប្រុស អាយុ៦៩ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិ/ឃុំ កើតហេតុជាមួយគ្នា។
មូលហេតុ៖ ឪពុកនិងកូនស្រវឹងស្រាដូចគ្នា ហើយបានទាស់ពាក្យសម្តីគ្នា ស្រាប់តែកូនយកពូថៅ មកវាយស្លាប់តែម្តង
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស ចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់