ព័ត៌មានជាតិ

ដានជើង​មនុស្ស​ដំបូង​បំផុត​ត្រូវ​បាន​រកឃើញ​នៅ​អង់គ្លេស​

​ស្នាម​ដាន​ជើង​របស់​ម​នុស្ស​បុរាណ​កាលពី ៨០០.០០០​ឆ្នាំមុន ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​អង់គ្លេស​កាលពី​ថ្មីៗ​នេះ ដែល​ជា​ភស្ដុតាង​ដំបូងបង្អស់​នៃ​សញ្ញាណ​សម្គាល់​ក្រៅពី​ទ្វី​អាហ្វ្រិក​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ស្នាមជើង​ដែល​មាន​ទាំង​ដានជើង​មនុស្ស​ធំ និង​កូនក្មេង ដែល​ជាប់​នឹង​ថ្មភក់​បុរាណ​ក្នុង​ឆ្នេរសមុទ្រ Happisburgh តំបន់ Norfolk ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស​។ ស្នាម​ដានជើង​ដែល​គេ​បាន​ប្រទះ​ឃើញ​ផ្សេងទៀត​គឺ​នៅក្នុង​ប្រទេស​តង់​ហ្សា​នី ដែល​មាន​អាយុកាល​ប្រមាណ​ជា ៣,៥​លាន​ឆ្នាំ ហើយ​មួយ​ផ្សេងទៀត​គឺ​នៅក្នុង​ប្រទេសកេន​យ៉ា​ដេល​មាន​អាយុកាល ១,៥​លាន​ឆ្នាំ​។​

​លោក Nick Ashton មក​ពី​សារមន្ទីរ​អង់គ្លេស​បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ នឹង​បាន​និយាយថា “​នេះ​ជា​ការរកឃើញ​ដ៏​កម្រ​ខុស​ពី​ធម្មតា​”​។​

​លោក Ashton បាន​បន្តទៀតថា “​ដំបូង​ឡើយ​យើង​មិន​ប្រាកដ​ថា​វា​ជា​អ្វី​នោះទេ ប៉ុន្តែ​ពេល​ដែល​យើង​យក​វា​ចេញពី​ដីខ្សាច់ និង​លេង​សម្អាត​ទៅ ទើប​សម្គាល់​បាន​ថា ជា​ពុម្ព​ដែល​មាន​រាង​ដូច​ដាន​ជើងមនុស្ស បើទោះបីជា​វា​ត្រូវ​បាន​សឹក​រេ​ចរិល​ដោយសារ​ទឹកសមុទ្រ​ក្ដី​”​។​

​ក្រុម​អ្នកស្រាវជ្រាវ ដែល​មាន​លោក Ashton បាន​ជឿថា​នៅ​តំបន់​ដែល​រកឃើញ​ដានជើង​នេះ ជា​កន្លែង​ដែល​មនុស្ស​ជំនាន់​បុរាណ​ដើរ​ចុះ​ឡើង ទើប​បន្សល់​ទុក​ដានជើង​បែបនេះ ព្រោះ​ថា​វា​មាន​ទាំង​ដានជើង​មនុស្ស​ធំ និង​មនុស្ស​តូច​។​

​បើ​ទោះបីជា​ក្រុម​អ្នកស្រាវជ្រាវ​បាន​ជឿ​ថា​នេះ​ជា​ដានជើង​មនុស្ស​បុរាណ​ក្ដី ប៉ុន្តែ​គេ​មិនទាន់​អាច​កំណត់​បាន​ថា ជា​មនុស្ស​ជំនាន់​ណា​នោះ​ទេ អ្វី​ដែល​ប៉ាន់ប្រមាណ​នោះ​គឺ​វា​ប្រហែលជា​មាន​អាយុកាល ៨០០.០០០​ឆ្នាំមុន​៕

https://i1272.photobucket.com/albums/y389/domneng/footprints-2_zpse60b4cef.jpg
https://i1272.photobucket.com/albums/y389/domneng/footprints-3_zps8b10bb9b.jpg
https://i1272.photobucket.com/albums/y389/domneng/footprints-4_zpsd16d6437.jpg
https://i1272.photobucket.com/albums/y389/domneng/footprints-5_zps83ef36d6.jpg
https://i1272.photobucket.com/albums/y389/domneng/footprints-1_zpsc89e7e92.jpg
https://i1272.photobucket.com/albums/y389/domneng/footprints-6_zpse69604b2.jpg

មតិយោបល់