ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នក​គាំទ្រ គៀត សុវណ្ណាឡាង ​​ចង់​​​​ឃើញភាព​ល្បីល្បាញនាង​​ ដូច​ប៉ុន្មានឆ្នាំមុន​

ងាកចេញពីតារាសម្តែង ដែលកំពុង​​មានភាពល្បីល្បាញ ដោយ​ហក់លោត មក​ជ្រកកោន ​​​ក្នុងងារ​ជាតារាចម្រៀង​ប្រចាំផលិតកម្ម ភ្លេង​រីខដស៍ ​ដែល​ជាផលិតកម្ម​ កូនពៅ​របស់ហង្ស​មាស ​​គៀត សុវណ្ណាឡាង ហាក់​ដូចជា​គ្មាន​​សញ្ញា​ណាមួយ សបញ្ជាក់ថានឹង​ហក់ស្ទុះ​ទៅមុខឡើយ ។​

គៀត​ សុវណ្ណាឡាង ​​កាលពី​ខ្លួន​​សម្តែងក្នុងរឿង “ទឹកចិត្ត​បងស្រី” របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន គេសង្កេតឃើញថា ​ប្រជាប្រិយភាពរបស់នាង ​ពិតជា​គរកៀរ ក្នុងចំណោម​តារា​សម្តែង​ល្បីៗ​នានា បើទោះបីជា​ពេលនោះ​នាង ជា​​តារា​សម្តែងស្រករ ក្រោយក៏ដោយ ។​ កំពុងតែមានយីអ៊ុនឡើង ក្នុងអាជីព​ជាតារាសម្តែង សុខៗ គៀត​ សុវណ្ណាឡាង ​បាន​ហក់លោត​ប្តូរ​អាជីព​ មក​ជាតារាចម្រៀងវិញ ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន ធំ សប្បាយ​​អរ និង​មួយចំនួនទៀត ខ្លាច​​​​បំណង​ប្រាថ្នារបស់នាង​មិនសមបំណង ។

ជ្រក​ក្នុងផលិតភ្លេង រីខដស៍ បើទោះបីជា​មានបទចម្រៀង ក្តី ​និងចេញជាហូរហែរ ​តែ​បទ​ទាំងនោះ ដូចជា​​គ្មាន​​លេច​សញ្ញាណាមួយ ​ឲ្យពុះ​កញ្ជ្រោល ជ្រោង កេរ្តិ៍ឈ្មោះរបស់នាង ​ឲ្យស្ទុះឡើងឡើយ ។ បទចម្រៀង របស់ គៀត សុវណ្ណា ដែល​​​ចេញ​លក់នៅលើទីផ្សារ ​ក្នុងនោះរួមមានបទ “ល្ងង់ៗ​ទើប​មិនឈឺចាប់” បទ “មនុស្ស​រឿងច្រើន” បទ ​”ចង់ធ្វើសង្សារ​គ្នាម្តង​ទៀត” និងមានបទជាច្រើនទៀត តែ​បទទាំងនោះ ​បើទោះបីជា​​មានសាច់ភ្លេងពិរោះ និងទឹកដម​សំនៀង​ នាងគ្រាន់បើ តែ​ដូចជាមិនអាច ​ទំលាយទីផ្សារ​បានឡើយ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកគាំទ្ររបស់ គៀត សុវណ្ណាឡាង ​ដែល​​ធ្លាប់តាមដានការសម្តែង​របស់នាង កន្លងមក ​​​គេនៅតែ​ចង់ឃើញ នាង​​​ល្បីក្នុងអាជីព​ជាតារាចម្រៀង​ដូច​កាលពីប៉ុន្មានឆ្នាំមុន ក្នុងឈុតសម្តែង ​រឿងភាគ​របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន នោះ ។​តែ​ទោះជាយ៉ាងណា មតិ​មហាជន ជាច្រើនបានយល់ឃើញថា ប្រសិនបើ ​ឆ្នាំ ២០១៤ នេះ គៀត សុវណ្ណាឡាង នៅតែ​គ្មានសញ្ញា​ណាមួយ ​ដែលលេច​​ជាដុំកំភួន ឬ​ល្បី​​​ក្នុងលក្ខណៈ ​​ធនកណ្តាល ដែល​ជាភាពល្បីស៊ីបានយូរនោះ ​នាង​អាច​នឹងប្រឈមមុខ​ រឿងដ៏ធំ ដល់ថ្នាក់នឹង​អាច​​ចាកចេញពីពិភព​ចម្រៀងក៏ថាបានដែរ​។​

ដោយចង់ដឹង មតិពិត​ចំពោះ​អ្នកដែលធ្លាប់បាន​តាមដាន និង​គាំទ្រ គៀត សុវណ្ណាឡាង កន្លងមក ​លោក សុភណ្ឌ ដែល​ជា​អ្នក​ធ្វើការ​ ក្នុងក្រុមហ៊ុន​លក់បារី ដាវីដូហ្វ ​បាន​ឲ្យដឹងថា “​ខ្លួនធ្លាប់បានមើល​​ការសម្តែងរបស់ គៀត សុវណ្ណាឡាង ​ក្នុងរឿង ទឹកចិត្តបងស្រី ពិតជាល្អឥតខ្ជោះ។ក៏ប៉ុន្តែ​​​ពេលនាង​ងាក មក​ចាប់​អាជីព​ជាតារាចម្រៀង ​​លោក នៅតែតាមដាន តែ​​ធ្វើឲ្យការតាម​ដាន​របស់លោក ដូចជា​មិនសូវគ្មានន័យ ព្រោះ ថា​ខុសពីគិតទុក ដោយគៀត សុវណ្ណាឡាង មិនលោតហោះទៅមុខសោះឡើយ” ។​

ដោយឡែក ​លោក រិនដា ដែលជា​​​អ្នក គាំទ្រ​នាងដូចគ្នា ក៏​សម្តែង មតិឲ្យដឹងថា ​”គាត់ក៏ចង់ឃើញនាង​ល្បី ​ដូចកាលពីប៉ុន្មានឆ្នាំមុន ផងដែរ ដោយ​មិនចង់ឃើញស្ថានភាព​កេរ្តិ៍ឈ្មោះរបស់នាង ដូចចោរលួចសេះនោះ ទេ បើទោះបីជាមានបទ​ចម្រៀងចេញជាហូរហែរក្តីនោះ”៕​
ទស្សនា និងស្តាប់បទចម្រៀង ​គៀត សុវណ្ណាឡាង ដូចខាង​ក្រោមនេះ​៖
បទចម្រៀង “ចង់ធ្វើសង្សារគ្នាម្តងទៀត​” ៖

បទចម្រៀង “ល្ងង់ៗ​ទើប​មិនឈឺចាប់” ៖

បទ “មនុស្ស​រឿងច្រើនដែលស្រលាញ់បង” ៖

https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Sovanlang3_zps51258b8f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Sovanlang4_zps54ec5c09.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Sovanlang1_zps595dc942.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Sovanlang2_zps6cd3015f.jpg

មតិយោបល់