ព័ត៌មានជាតិ

មកលេងចូលឆ្នាំចិន បែរជាត្រូវជនប្រមឹកមួយក្រុម មកព្រួតវាយយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: ក្នុងឳកាសបុណ្យចូលាឆ្នាំប្រពៃណីចិន មានស្រ្តីមា្នក់ត្រូវបានកុ្រមប្រមឹកមួយក្រុមបានមកព្រួតគ្នាវាយធ្វើបាបរូបគាត់ បណ្តាលឲ្យបែកមុខបែកមាត់ រងបួសយ៉ាងធ្ងន់ធ្ងរ ខណៈគាត់គ្រាន់តែប្រាប់កុំឲ្យបើកបាសចម្រៀងខ្លាំងពេក។ ហេតុការណ៏នេះបានកើតឡើងនៅពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅក្រោយវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ។

យោងតាមសម្តីរបស់ជនរងគ្រោះមានឈ្មោះ ឆ ណូន អាយុ៤៥ឆ្នាំ ស្នាក់​នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ ដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា ក្នុងឳកាសបុណ្យចូលាឆ្នាំប្រពៃណីចិន ខ្លួនបានមកលេងផ្ទះបងប្អូនដើម្បីសែនចិន នៅក្រោយវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ បានទៅប្រាប់អ្នកផឹកស៊ីមួយក្រុម​ ដែលបានបើកបាសចម្រៀងលឺសូរខ្លាំងៗពេក ឲ្យបន្ថយសម្លេងបន្តិច តែបែរជាត្រូវក្រុមប្រមឹកទាំងនោះមានប្រុសមានស្រី មកវាយធ្វើបាបគាត់ ប្រដាប់ដោយដុំថ្មក្នុងដៃ បណ្តាលឲ្យគាត់បែកមុខបែកមាត់ ហូរឈាមរងរបស់របួសធ្ងន់ធ្ងរ។ បច្ចុប្បន្នសមត្ថកិច្ច បានចាប់ខ្លួនជនដៃដល់ និងកំពុងកសាងសំណុំរឿងដើម្បីចាត់ចែងទៅតាមផ្លូវច្បាប់៕

មតិយោបល់