ប៉ុន្មានថ្ងៃកន្លងមកនេះ មានមនុស្សរាប់ពាន់នាក់ បានទៅទីក្រុងតូចមួយនៅភាគខាងជើងប្រទេស អ៊ីស្រាអ៊ែល ដើម្បីមើលរូបសំណាក Mary ដែលអ្នកស្រុកនិយាយថាស្រក់ទឹកភ្នែកដោយផ្ទាល់។ ដួច្នោះហើយ សមាជិកនៃក្រុមគ្រួសារគ្រីស្ទានមួយនៅក្នុងក្រុងនេះបាននិយាយថា ពួកគេបានឃើញបាតុភូតដ៏អស្ចារ្យនេះនៅក្នុងបន្ទប់ទទួលភ្ញៀវ។ មិនគ្រាន់តែភាពសើមដែលនៅលើរូបសំណាក់នោះទេ អ្វីដែលអស្ចារ្យបំផុតគឺគ្រួសាររបស់លោក Osama បានឃើញដំណក់ទឹកភ្នែករមៀលចុះមកពីលើថ្ពាល់ជាក់ស្តែង។ នេះបើយោងតាមការប៉ាន់ស្មាន កាលពីសប្តាហ៍មុនមានមនុស្សប្រហែលជា ២,០០០ នាក់ទៅផ្ទះរបស់លោក Osama ដើម្បីចង់ដឹងថារូបចម្លាក់នេះស្រក់ទឹកភ្នែកដូចពាក្យចចាមរាមដែលឬអត់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់