ព័ត៌មានជាតិ

អ្នករបាំ​ញៀន​នឹង​ការប្តូរ​ភេទ និង​កែ​សម្រស់​​បាន​ក្លាយជា​ជនពិការ

​ដោយសារ​តែ​ញៀន​នឹង​ការវះកាត់​ដាក់ប្លា​ស្ទិច នាង Monique Allen វ័យ ៥៨ ឆ្នាំ ជនជាតិ​អាមេរិក ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។ យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹង Monique ជា​អតីត​អ្នករបាំ​រស់​នៅក្នុង​រដ្ឋ California សហរដ្ឋអាមេរិក ហើយ​កាលពី​នាង​មាន​អាយុ ២៣ ឆ្នាំ​បាន​ចាប់ផ្តើម​ធ្វើ​ការវះកាត់​ដើម្បី​ផ្លាស់ប្តូរ​ទៅ​ជា​យេនឌ័រ​។ ចាប់តាំងពី​ពេលនោះ​មក នៅ​ក្នុង​ការបន្ត​កែប្រែ​សម្ជស្ស​ដើម្បី​ឲ្យ​ខ្លួន​ឯង​កាន់តែ​ស្រស់​ស្អាត​អស់​រយៈពេល ៣៥ ឆ្នាំ នៅលើ​រាងកាយ​របស់​នាង​ស្ទើរតែ​ត្រូវបាន​ផ្លាស់ប្តូរ​ទាំង​អស់​។ Monigue បាន​និយាយថា​បំណងប្រាថ្នា​របស់​នាង​គឺ​ធ្វើ​ការវះកាត់​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​នារី​ម្នាក់​ដែល​ស្រស់ស្អាត​បំផុត​។ ទោះបីជា​មាន​អ្នក​ណែនាំ​មិនឲ្យ​ធ្វើ​ការវះកាត់ និង​ប្រើប្រាស់​គ្រឿងសំអាង​ខុសច្បាប់​ក៏ដោយ ក៏​នាង​នៅតែ​មិន​ខ្វល់​ដែរ​។ គួរឲ្យ​សោកស្តាយ នៅពេល​បច្ចុប្បន្ន​នេះ​នាង Monique មិន​អាច​បន្ត​មាន​ស្រស់​ស្អាត​ទៀត​ទេ ព្រោះ​ជើង​របស់​នាង​បាន​ធ្លាយ​សារធាតុ​រាវ​ដែល​មាន​នៅក្នុង​ស៊ី​លី​កូន ធ្វើឲ្យ​នាង​មិន​អាច​ដើរ​បាន​រហូត​៕
surgery

Surgery 1

មតិយោបល់