ព័ត៌មានជាតិ

ឆក់គេបានវាគ្រាន់ គេតាមទាន់វាក្រែលវ៉ៃទ្រោមខ្លួនហើយ ជាប់ខ្នោះទៀត

ភ្នំពេញ: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៥នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ចំណុចផ្លូវបេតុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហឿន ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ភឿន រ៉ុន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:បន្សល់ទុក៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Oppo ពណ៌ក្រហមខ្មៅ (ដកហូតបានមកវិញប្រគល់ឲ្យជនរងគ្រោះ)។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំបញ្ជូនបន្តទៅតុលារការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់