ព័ត៌មានជាតិ

ពួជ​ឆ្កែ​ ប៊ែកហ្សេ Pushkin ឈ្នះ​ពានរង្វាន់​សម្រស់​ក្នុងឆ្នាំ ២០១៤ (Video Inside)

ឆ្កែ​មួយ​ក្បាលដែលមាន​ឈ្មោះថា Pushkin ដែលជា​ពូជឆ្កែប៊ែកហ្សេ ​បានចូលរួមប្រលង​​ ប្រកួតសម្ជស្ស ​ដោយឈ្នះ​​ពានរង្វាន់​ជាឆ្កែ​ដែលស្អាត​បំផុតក្នុងកម្មវិធី ​ដែលធ្វើឡើងនៅ ពហុកីឡដ្ឋាន Long Beach កាលពីថ្ងៃ អាទិត្យ កន្លងទៅនេះ ។​

ឆ្កែ​ Pushkin មានអាយុ​ ៣ ឆ្នាំ ​​ជា​ឆ្កែ​ដែលបានឈ្នះពានរង្វាន់ ​លើកទី ១០ ​​នៅក្នុងឆ្នាំនេះ ​​ក្នុងចំណោមសត្វ​ឆ្កែ​ដែលចូលរួមប្រកួត ​ជាង ៣៥០ ក្បាល ។ ​សម្រាប់​​​ឆ្កែ​មួយក្បាលដែលចូលរួមប្រកួត ត្រូវបង់ប្រាក់ ចំនួន ១០ ដុល្លារ ​និង ​អ្នកដែលចូលរួម​ទស្សនា​ ​​ត្រូវបង់​ថ្លៃ ៥ ដុល្លារ ​។​
គោលបំណង​ដែលបង្កើត​កម្មវិធីនេះឡើង ​​វា​ជាគោលបំណង​រកកម្រៃ ដើម្បីជួយ​ដល់សហគមន៍ ក្រីក្រ ​តែប៉ុណ្ណោះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

dog

មតិយោបល់