ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺប្រចាំកាយ ចុះទៅមើលមងបណ្ដាលឲ្យលង់ទឹកស្លាប់

កំពង់ធំៈ នៅថ្ងៃចន្ទ១៤កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១និង១០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅចំណុចស្ទឹងស្រែព្រីង ភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់។

ជនរងគ្រោះឈ្មោះ ជួន ម៉េត ភេទស្រី អាយុ ៤១ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះចុះទៅមើលមង បណ្តាលឲ្យលង់ទឹកស្លាប់(មានជំងឺប្រចាំកាយឆ្កួតជ្រូក)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់