Nokia ប្រើ Android ដែលត្រូវបានគេស្គាល់ឈ្មោះថា Normandy ឬ Nokia X នោះទេ នៅពេលនេះមានលក់នៅលើអនឡាញក្នុងប្រទេសវៀតណាម។
យោងតាមការចុះផ្សាយរបស់គេហទំព័រវៀតណាម បានឲ្យដឹងថា Nokia Normandy ឬ Nokia X មានឈ្មោះថា A110 លក់ក្នុងតម្លៃ ១១០ដុល្លារអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ពីការចេញលក់ច្បាស់លាស់នោះទេ។
គេហទំព័រវៀតណាមបានចុះផ្សាយថា Nokia A110 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.4 KitKat និងមានកាមេរ៉ាទំហំ ៥មេហ្គាភិចសែល។
កួរបញ្ជាក់ផងដែរថា Nokia X ឬ Nokia A110 នេះ មិនមែនជាព័ត៌មានផ្លូវការដែលចេញផ្សាយដោយក្រុមហ៊ុន Nokia នោះទេ ពោលគឺគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ៕
មតិយោបល់