ព័ត៌មានជាតិ

សាហាវណាស់ ជិះម៉ូតូដេញបាញ់គ្នាពេញផ្លូវ ផ្ទុះអាវុធចំនួន៣គ្រាប់ ផ្អើលទាំងកណ្តាលយប់!

ភ្នំពេញៈ ជនមិនស្គាល់មុខមានគ្នា២នាក់ ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង ក៏បានជិះដេញបាញ់អ្នកដែលកំពុងតែបើកបរដូចគ្នា ក្នុងល្បឿនលឿន ដោយបានផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូយ៉ាងលឿនហើយមកដល់កន្លែងកើតហេតុក៏បានដកកាំភ្លើងបាញ់៣គ្រាប់ផ្ទួនៗ តែមិនដឹងថាបាញ់អ្នកណានោះទេ ស្រាប់តែឡងគ្រាប់ត្រូវទ្វារបស់ប្រៃសនីយ៍ចំនួន១គ្រាប់ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ហើយ ពេលផ្ទុះអាវុធចំនួន៣គ្រាប់ហើយនោះ ខ្មាន់កាំភ្លើងក៏បានជិះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅសំបកកន្ទុះគ្រាប់កាំភ្លើងនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងភ្លាមៗហើយរើសសំបកគ្រាប់ដែលខ្មាន់កាំភ្លើងបានបាញ់នោះដើម្បីធ្វើការស្រាវជ្រាវរកខ្មាន់កាំភ្លើងដែរបានបាញ់យកមកសាកសួរនឹងដាក់ទោសតាមផ្លូវច្បាប់ បន្តទៀត៕

មតិយោបល់