ព័ត៌មានជាតិ

កម្ពុជា ធ្លាប់​ទទួល​ការប្រកួត FIFA World Cup 1966 (Video)

យោង​តាម​គេហទំព័រ WIKI PEDIA បានឲ្យដឹងថា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​រួមចំណែក​តូច​មួយ​ក្នុង​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ ១៩៦៦ (1966 FIFA World Cup) នៅក្នុង​ការប្រកួត​ជម្រុះ​រវាង កូរ៉េខាងជើង និង​អូស្ត្រាលី​។​

​នៅពេលនោះ ទំនាក់ទំនង​អន្តរជាតិ​របស់​កូរ៉េខាងជើង​ជាមួយ​ប្រទេស​ភាគ ច្រើន​មិន​សូវ​ល្អ គេ​មាន​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការរក​ទីកន្លែង​ប្រកួត​ឲ្យបាន​សមស្រប​។ ឃើញ​ដូច្នេះ ប្រមុខរដ្ឋ​សម្ដេច​នរោត្តម សីហនុ ដែល​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម អ៊ី​ល​ស៊ុង បានស្នើ ថា​ការប្រកួត​នេះ អាច​ធ្វើ​នៅ​ភ្នំពេញ​បាន​។ ក្រោយមក សុំណើ​នេះ​ក៏​ត្រូវបាន​យល់ព្រម ហើយ​ការប្រកួត​ក៏​បាន​ធ្វើឡើង​តាម​ការកំណត់ ដោយ មាន​ទស្សនិកជន​បាន ៤​ម៉ឺន​នាក់​ចូលរួម​ទស្សនា ក្នុងនោះ មាន​ពាក់កណ្ដាល​គាំទ្រ​អូស្ត្រាលី ហើយ​ពាក់កណ្ដាល​ទៀត​គាំទ្រ​កូរ៉េខាងជើង​។​

​ការប្រកួត​ប្រព្រឹត្តទៅ ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែល​លទ្ឋផល​អូស្ត្រាលី​ឈ្នះ ៦​ទល់​១ និង នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ១៩៦៥ ដែល​កូរ៉េខាងជើង​ឈ្នះ​៣​ទល់​១​។ កូរ៉េ​ខាងជើង​បាន​ជាប់​ឡើង​ទៅ​ប្រកួត​ជាមួយ​អ៊ីតាលី​នៅ​វគ្គ​ប្រកួត​វិលជុំ​។ កូរ៉េ​ខាងជើង​បាន​ឈ្នះ​អ៊ីតាលី​ទៀត ហើយ​ឡើង​ទៅ​ប្រកួត​ជា​មួយ​ព័រ​ទុយ​ហ្គាល់​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្ដាច់​ព្រាត់ តែ​ចាញ់​ព័រ​ទុយ​ហ្គាល់​នៅពេល​នោះ​ទៅ​។​

​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ អង់គ្លេស​ត្រូវ​ជួប​ជាមួយនឹង​អាល្លឺម៉ង់ ចប់​ការប្រកួត​លទ្ធផល​អង់គ្លេស​ឈ្នះ អាល្លឺម៉ង់ ៤​ទល់​២៕​

មតិយោបល់