តោះ!មកមើលប្រវត្តិ អ៊ីតាលី​ ប៉ះអេស្បាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA EURO 2020

  បរទេស៖ ការប្រកួតយប់ថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ គឺជាការប្រកួតដែលអ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់ពុំគួរខកខានឡើយពីព្រោះថា វាគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះគ្នាជាមួយនឹង ក្រុមជម្រើសជាតិអ៊ីតាលីក្នុងវគ្គពាក់កណ្តាល EURO 2020។ វាក៏ជាការប្រកួតសងសឹកដ៏អស្ចារ្យមួយផងដែរពីព្រោះថាក្រុមទាំងពីរទើបតែបានជួបគ្នា កាលពីការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០១៨កន្លងទៅ ចំនួន២លើកប៉ុណ្ណោះ។ ប្រកួតលើកទីមូយអេស្បាញនិងអ៊ីតាលីបានត្រឹមទទួលបានលទ្ធផល១ទល់នឹង១…

អ៊ុយក្រែន យកឈ្នះអង់គ្លេស តែមួយប្រកួត ប៉ុណ្ណោះ! រយ:ពេល ៧ប្រកួតចុងក្រោយ

បន្ទាប់ពីប្រកួតបើកឆាកនៃវគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញយើងឃើញថាក្រុម ស្វីស ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម អេស្ប៉ាញ ដោយបាល់ប៉េណាល់( ១:២ )បន្ទាប់ពីបញ្ចប់៩០នាទីដោយលទ្ធិផល ១ ស្មើ ខណៈដែលមួយគូរទៀត បែលហ្ស៊ិក ក៏ត្រូវបានបរាជ័យក្រោមថ្វីជើងរបស់ក្រុម អ៉ីតាលី ដោយលទ្ធិផល ១:២ ។ ក្រោយពីបញ្ចប់ការប្រកួតមកយើងឃើញថា អេស្ប៉ាញ…

មកមើលប្រវត្តិនៃការជួបគ្នារបស់ក្រុមព័រទុយហ្គាល់និងបារាំង នារាត្រីនេះ

រាត្រីនេះគឺជារាត្រីដែលអ្នកស្នេហាខាងវិស័យបាល់ទាត់ទាំងអស់ពុំអាចខកខានមើលការប្រកួតរវាងក្រុមជើងឯក Euro 2016 (ព័រទុយហ្គាល់) ត្រូវប៉ះគ្នាជាមួយក្រុមម្ចាស់ជើងឯក FIFA World Cup 2018 (បារាំង) នៅក្នុងពូល F ឬអាចនិយាយបានថាជាគួរសងសឹកដែលអស្ចារ្យបំផុតព្រោះក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ដោយព័រទុយហ្គាល់យកឈ្នះបារាំង ១ទល់នឹង០ នៅម៉ោងបន្ថែម១៥នាទីពីរដងនឹងជាជ័យជំនះដែលធ្វើឲ្យបារាំងក្អួតឈាបផងដែរ។   ប្រវត្តិនៃការជួបគ្នា៖…

Sergio Ramos នឹងចាកចេញពីក្លិប Real Madrid នាពេលដ៏ខ្លីខាងមុខនេះ

កីឡាករខ្សែការពារកណ្តាល Sergio Ramos នឹងចាកចេញពីក្លិប Real Madrid នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់រូបគេប្រកាសលាគ្នាក្នុងសន្និសីទសារព័ត៌មានរបស់ក្លិប ដើម្បីកាន់តួនាទីជាប្រធានក្រុមរយៈពេលវែងទៅមុខទៀត ប្រសិនបើបន្តលេងនៅទឹកដី Santiago Bernabeu។ Ramos ដែលមានវ័យ ៣៥ឆ្នាំសញ្ជាតិអេស្ប៉ាញនោះ បានឈ្នះពាន La Liga ៥ដងជាមួយក្រុម Real…

ជំនួបរបស់ក្រុមកម្ពុជា និងអ៊ីរ៉ង់ នៅយប់នេះ គឺជាជំនួបចុងក្រោយ

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Ryu Hirose បានលើកឡើងថា វាជាការប្រកួតដ៏តានតឹងបំផុតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីជើងទី១ កម្ពុជាបានប្រកួតចាញ់អ៊ីរ៉ង់ ០ទល់១៤។ តែទោះយ៉ាងណាយើងនឹងមិនផ្លាស់ប្តូរទម្រង់លេងរបស់យើង ដែលព្យាយាមរក្សានូវការគ្រប់គ្រងបាល់នៅតំបន់លើ ដូចគ្នានឹងអ្វីដែលយើងបានធ្វើ២ប្រកួតកន្លងមកជាមួយម្ចាស់ផ្ទះ បារ៉ែន និងក្រុមអ៊ីរ៉ាក់។ នេះជាការលើកឡើងរបស់លោក Ryu Hirose នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ១កើត ខែបឋមសាឍ…

ក្រុមកម្ពុជាចាញ់អ៊ីរ៉ាក់ ១-៤ វគ្គជម្រុះពូល C FIFA World Cup Qatar 2022

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ ទល់ ៤ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup…

​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវ​​ ជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៩:៣០ នាទីយប់នេះ!

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតទី៧ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៩:៣០ នាទីយប់ថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA…

ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ដោយលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ ក្នុងពូល C

ក្រុមភ្ញៀវជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ដោយលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ ក្នុងពូល C វគ្គជម្រុះជុំទី២ កាលពីយប់ថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក…

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនមុនគេ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់ លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយ ម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR…

ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតវគ្គជម្រុះ FIFA World Cup នៅប្រទេសបារ៉ែន

ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១ និង៥៥នាទីយប់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដោយត្រូវចំណាយ ពេល ៣៨ម៉ោង ក្នុងនោះជើងហោះហើររបស់ក្រុមកម្ពុជាត្រូវចុះចតនៅទីក្រុងអ៊ីនឆ័ន សាធារណកូរ៉េ ដោយត្រូវរង់ ចាំ១៦ម៉ោង និង៣០នាទី មុនបន្តដំណើរឆ្ពោះទៅទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលត្រូវរង់ចាំ ៩ម៉ោង…