គូស្នេហ៍មួយគូត្រូវបានគេរកឃើញថា ស្លាប់នៅលើគ្រែខណៈដែលោឱបរិតគ្នាយ៉ាងតឹងទៅវិញទៅមក។ បើតាមរបាយការណ៍ឲ្យដឹងថា លោកយោយម្នាក់នេះមានឈ្មោះ Elisabeth Devidas វ័យ ៩៤ និងដៃគូរបស់ខ្លួនគឺ Didier Delavigne វ័យ ៥៥ ឆ្នាំ បានស្លាប់នៅក្នុងផ្ទះល្វែងមួយដែលចាក់សោបិទជិតនៃក្នុងទីក្រុង Bordeaux ប្រទេសបារាំង។ គូស្នេហ៍មួយគូនេះបានរស់នៅជាមួយគ្នាអស់រយៈពេលជាងប្រាំឆ្នាំមកហើយ ចាប់តាំងពីលោកយាយ Devidas បាននាំលោក Delavigne ដែលគ្មានផ្ទះសំបែងឲ្យទៅនៅជាមួយ។ តាមការវិនិច្ឆ័យរបស់អ្នកជំនាញបានបង្ហាញថា បុរស ៥៥ ឆ្នាំ រូបនោះបានស្លាប់បាត់បង់ជីវិតមុន ក្រោយមកក៏លោកយាយអាយុយ ៩៤ ឆ្នាំស្លាប់តាមក្រោយភ្លាមៗ៕
មតិយោបល់