ព័ត៌មានជាតិ

៦ ចំណុច​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​សុខ​ស្រួលលើគ្រែ​

ដើម្បី​ធ្វើ​ឲ្យ​រាត្រី​ដ៏​ពិសេស​អាច​ព្រព្រឹត្ត​ទៅ​ដោយ​ភាព​ប្រសើរ​ គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ទាំង​ពីរ​ចេះ​សហការ​គ្នា​បាន​ល្អ។ ប្រសិន​បើ​អ្នក​អាច​កាត់​បន្ថយ​នូវ​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ដល់​ដៃ​គូ​របស់​ខ្លួន​នៅ​ពេល​ដែល​ចាប់​ផ្តើម​ប្រតិបត្តិ​ការ។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ជៀស​វាង៖
ការផឹកគ្រឿងស្រវឹងច្រើនពេក
ការផឹកគ្រឿងស្រវឹងបន្តិចបន្តួចអាចជួយឲ្យការ “រួមភេទ” របស់អ្នកល្អប្រសើរ ហើយមានភាពផ្អែមល្ហែមជាងមុន។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្រវឹង​ផង​ដែរ​វា​គឺ​ជា​រឿង​មួយ​ផ្សេងទៀត ដែលអាចធ្វើឲ្យការសប្បាយរបស់អ្នកប្រែជាអាសាបង់វិញ។

គ្មានការបបោសអង្អែលមុនពេលចាប់ផ្តើម
ការបបូបោសអង្អែលមុនពេលចាប់ផ្តើមប្រតិប្តការអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាលដល់ចំណុចកំពូល។ តែប្រសិន​បើ​អ្នក​ប្រញាប់​ប្រញាល់​ខ្លាំង​ពេក​ដោយ​រំលង​ការ​បបោសអង្អែល ធ្វើឲ្យដៃគូរបស់អ្នកមិនអាចឈានដល់ចំណុចកំពូលបានឡើយ។ ជាងនេះ​ទៅ​ទៀត​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​បាត់​បង់​អារម្មណ៍​ត្រេក​ត្រអាល​ ដែល​កើតមានឡើង “មង្គលការ​”។

អនាម័យផ្ទាល់ខ្លួន
ការបណ្តែតបណ្តោលឲ្យមានក្លិនខ្លួនអាចបន្ថយភាពទាក់ទាយពីដៃគូរបស់អ្នក។ ប៉ុន្តែវាអាចធ្វើឲ្យប្រតិបត្តិការរបស់អ្នកទាំងពីរមានភាពកាន់តែប្រសើ
ឡើង ប្រសិនបើអ្នកចេះអនាម័យខ្លួនប្រាណបានល្អ។

ខ្មាស់អៀន
ប្រសិនបើអ្នកនៅតែមានភាពខ្មាសអៀន ហើយនៅតែចង់បិទបាំងមិនឲ្យដៃគូរបស់ខ្លួនឃើញចំណុចពិសេសរបស់ខ្លួនទៀត ធ្វើឲ្យគេមានអារម្មណ៍ធុញទ្រាន់ ព្រមទាំងបង្អាក់នូវអារម្មណ៍កំពុងតែពុះកញ្ជ្រោលថែមទៀត។

កាយវិកាដដែលៗ
ការទម្លាប់ធ្វើកាយវិកាដដៃនៅក្នុងការរួមភេទ ធ្វើឲ្យដៃគូររបស់អ្នកអស់អារម្មណ៍។ ប្រៀប​ដូច​ជា​ការ​ធុញ​ទ្រាន់​ចំពោះ​ការ​បរិភាគ​អាហារ​ដដែលៗ​ជា​រៀង​រាល់​ ថ្ងៃ​អញ្ចឹង​ដែរ។ ដូច្នេះហើយប្រសិនបើអ្នកចេះបង្កើតនូវវិធីសាស្ត្រប្លែកៗធ្វើឲ្យការដំណើរការរបស់អ្នកកាន់តែប្រសើរ។

មានភាពតានតឹង
នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ ចូរសម្រាក់ឲ្យបានស្រួលខ្លួនជាមុនសិន។ កុំចាប់ផ្តើមប្រតិបត្តិការទាំងងប់ងល់ ព្រោះ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ភាព​រីករាយ ហើយ​ធ្វើឲ្យអ្នកទាំងពីរមិនអាចឈានទៅដល់ចំណុចកំពូលថែមទៀត៕
2014-02-18_124136
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់