Post News Media ព័ត៌មានជាតិ បុរសម្នាក់ យក...

បុរសម្នាក់ យកម៉ូទ័រឈូសឈើ ដោតឌុយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់: មានករណី បុរសម្នាក់បានយកម៉ូទ័រឈូសឈើ ដោតឌុយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩នោង២០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះ មានឈ្មោះ ខៀវ តូតា អាយុ២៣ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យបានឲ្យដឹងថា សពពិតជាស្លាប់ដោយសារតែឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕