ព័ត៌មានជាតិ

នារី​វ័យក្មេង​ម្នាក់​ដុះ​ពុកមាត់​ដូចជា​មនុស្ស​ប្រុស​

មនុស្ស​ស្រី​ភាគច្រើន​ស្អប់​រោម ឬ​ពុកមាត់​ដុះ​នៅលើ​ផ្ទៃមុខ តែ​ចំពោះ​ក្មេងស្រី​ម្នាក់​ដែល​មាន​វ័យ ២៣ ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Slough ប្រទេស​អង់គ្លេស​បាន​ដុះ​ពុកមាត់​ច្រើនជាង​បុរសៗ​មួយចំនួនទៀត​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ក្មេងស្រី​ម្នាក់​នេះ​ឈ្មោះ Harnaam Kaur មាន​ជម្ងឺ​ក្រពេញ​អូវែ​ដែល​បណ្តោលឲ្យមាន​រោម​ជាច្រើ​ន​ដុះ​នៅលើ​មុខ​ខុស​ប្រក្រតី​។ នៅ​អាយុ ១១ ឆ្នាំ​រោម​នៅលើ​ផ្ទៃ​មុខ​របស់​នាង​ចាប់ផ្តើម​លេចឡើង បន្ទាប់​ក៏​ចាប់ផ្តើម​រីក​រាលដាល​រហូតដល់​ទ្រូង និង​ដៃ​។

​ដោយសារតែ​មាន​រោម​ខុស​ប្រក្រតី​បែប​នេះ​ធ្វើ​មនុស្ស​ជាច្រើន​មាន​ការរើសអើង រួម​ទាំង​មិត្ត​របស់​នាង​ក៏​មាន​ការ​ចំអកឡក់ឡឺយ​ឲ្យ​ដែរ​។ ចាប់​តាំងពី​នាង​មិន​បាន​កោរពុកមាត់​ចេញ​មនុស្ស​ជាច្រើន​ច្រឡំ​ថា​នាង​គឺជា​មនុស្ស​ប្រុស ។ ទោះបីជា​យ៉ាងណា​នាង​មិន​ខ្មាស់អៀន​ចំពោះ​រឿង​នេះ​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​នាង​មាន​អារម្មណ៍​ថា​បែប​នេះ​គឺជា​រឿង​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​៕

140217_2rau-401b5

140217_1rau-401b5

មតិយោបល់