ព័ត៌មានជាតិ

Everton កំពុងស្ថិតនៅបាតតារាងខណៈMan UTD ចង់បាន Richarlison

បរទេស៖ ក្លឹបយក្សបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបាន The Goal ចេញផ្សាយថាកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពរបស់កីឡាករខ្សែប្រយុទ្ធ
ប្រេស៊ីល Richarlison ខណៈដែលក្លឹបកំពុងបន្តពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនបន្ថែមទៀតនោះ។

ក្រុមរបស់លោកគ្រូបង្វឹកលោក Ralf Rangnick ហាក់មិនសូវទទួលបានលទ្ធផលល្អឡើយជាពិសេសនៅក្នុងតំបន់ប្រយុទ្ធជួរមុខរបស់ខ្លួនដោយក្នុងនោះគេសង្គេតឃើញមានកីឡាករCristiano Ronaldo ប៉ុណ្ណោះដែលអាចរកគ្រាប់បាល់បានក្រៅពីនេះគឺមានតែកីឡាករខ្សែបម្រើប្រយុទ្ធជាដើមប៉ុណ្ណោះ។

គេជឿជាក់ថាចំពោះកីឡាករវិញគឺប្រាកដជានឹងសម្រេចចិត្តលឿនជាមិនខានពីព្រោះថាបច្ចុប្បន្ន Everton កំពុងស្ថិតនៅបាតតារាងក្បែរទៅនឹងតំបន់ដែលត្រូវបានគេកាត់ចោលទៅរដូវកាលក្រោយទៅហើយ។

បច្ចុប្បន្នខ្សែប្រយុទ្ធរបស់ Man UTD ដូចជា CR7 ជាដើមនឹងមិនអាចបន្តលេងជាមួយនឹងក្លឹបបានច្រើនរដូវកាលទៀតនោះទេខណៈដែល Cavani ក៏នឹងត្រូវចាកចេញដូចគ្នាដូច្នេះខ្សែប្រយុទ្ធចំណូលថ្មីពិតជាចាំបាច់បំផុតសម្រាប់ក្លឹបនាពេលបច្ចុប្បន្ននេះ៕

មតិយោបល់