ព័ត៌មានជាតិ

៣ កាំបិត​ឈាមស្រោចពេញខ្លួន ជន​សង្ស័យ ដេកទ្រុង

ភ្នំពេញ៖កាលពីវេលាម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៤ មាន​អំពើហិង្សាមួយ បានកើតឡើង​នៅចំណុច​មុខផ្ទះ​លេខ ៣២ ផ្លូវ ៤៨៨ ក្រុម ២៤ ភូមិ ៣ សង្កាត់ផ្សារដើមថ្កូវ រាជ​ធានីភ្នំពេញ​។​

ជន​ សង្ស័យ ឈ្មោះ អ៊​ន អេង អាយុ ២៥ ឆ្នាំ ​ជា​អ្នករត់រ៉ុម៉ក នៅភូមិ​ឃុំ​ខាងលើ ដែលជា​អ្នកបង្កហិង្សា​ធ្វើឲ្យ ជនរងគ្រោះ ផន ឃា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៣៧៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន មុខរបរ​ជា​អ្នក​ដឹក​ហ្គាស​ដាក់​ឲ្យ​ម៉ូយ ​របួស​ដេក​ពេទ្យ ។​

បើតាមសាក្សី ​នៅកន្លែងហេតុ បាន​ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ផន ឃា បាន​ជិះម៉ូតូ​ឌុបមិត្តភក្តិ និងម្នាក់ទៀត ជិះម៉ូតូផ្សេងគ្នា ។ មកដល់ចំណុចកើតហេតុខាងលើ ក៏បបួលគ្នាផឹក ស្រា​នៅជិតផ្ទះរបស់ខ្លួន និង​បានទៅទិញសុរាបន្ថែមតែអ្នកលក់ថាគ្មាន ។ ពេលនោះ ជនសង្ស័យ ​បានមកជិត ហើយច្រៀងឌឺដង និងសំឡឹងមុខ ជនរងគ្រោះស្ទើរស៊ីសាច់ហុតឈាម ។ ភ្លាមៗនោះជន​សង្ស័យ បាន​ដកកាំបិទមុខស្រួច ​ដេញចាក់ជនរងគ្រោះ ត្រូវចំនួន ៣ កាំបិត ដោយ ១ កាំបិទ​ ចាក់ចូលដើមទ្រូង និង ២ កាំបិទទៀត ​ត្រង់គុម្ពត្រចៀក ហូរឈាម​ស្រោច​ពេញខ្លួន។​

ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានស្រែក​ឲ្យគេជ័យ ហើយមិតភក្តិ​ដែលនៅជិតនោះ បានជួយ ដឹកបញ្ចូនទៅកាន់ពេទ្យរុស្ស៊ី ខណៈដែលជនបង្កហិង្សារត់ពួនក្នុងបន្ទប់ ។ ក្រោយមកក៏លេចមុខ សមត្ថកិច្ចចុះមកឃាត់ខ្លួន ជនសង្ស័យខាងលើ តែគេនៅមិនទាន់ដឹង ពីមូលហេតុបង្កហេតុនៅឡើយនោះទេ​៕​
image-5

មតិយោបល់