ព័ត៌មានជាតិ

សម្រែកទ្រហោយំ បងអើយកុំទៅចោលអូន និងកូន ត្រឡប់ទៅផ្ទះយើងវិញ កុំដេកចឹងទៅហូបបាយ ម៉ែអើយម៉ែ បងគាត់ទៅចោលខ្ញុំ និងកូនហើយ…

ភ្នំពេញ: នាវេលាម៉ោង ១២យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ មានករណីបុរស ២នាក់ សង្ស័យជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ម្តុំមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រាជ អាយុ ២២ឆ្នាំ មុខរបរអ្នកបើករថយន្ត ស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង មានប្រពន្ធកំពុងពពោះជាង ៥ខែហើយ។
ជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ភាព សុភា អាយុ ១៧ឆ្នាំ មុខរបរ ធ្វើការរោងចក្រ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
អ្នកទាំង២ បើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-3877 (ម៉ូតូខ្ចីបង)។

ដំណើររឿង៖ យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានយកឡានទៅជួសជុល និងហូបបៀរជាមួយមិត្តភក្ដិតិចតួច រហូតដល់ម៉ោងប្រហែល ១១យប់ជាង ទើបស្ត្រីជាប្រពន្ធខលទៅប្រាប់ថា បងកុំនៅយូរពេក ប្រញាប់មកផ្ទះវិញ យប់ហើយអូនផ្ទះម្នាក់ឯង ។ លុះមួយសន្ទុះក្រោយមក ក៏ទទួលបានដំណឹងថា ប្ដីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់។

ករណីនេះ ប្រពន្ធជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត បានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំឱបសពប្ដី បងអើយ បងហា ងើបឡើងត្រឡប់ទៅផ្ទះយើងវិញ និងពោលពាក្យថា «មិញហ្នឹងអូនខលទៅបងឯង ឲ្យត្រឡប់មកផ្ទះវិញ! បងឯងថា បងទៅដល់ផ្ទះវិញឥឡូវហើយ» រួចខលទៅប្រាប់ម៉ែថា ម៉ែអើយម៉ែ បងគាត់ទៅចោលខ្ញុំ និងកូនហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់