ព័ត៌មានជាតិ

មេកន្ទុយលេខម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យឃាត់ខ្លួន

ឧត្តរមានជ័យ: កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រីជាមេកន្ទុយលេខម្នាក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពព័ត៌មានពីលោក វ៉ាន់ តូច មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ស្ត្រីជាមេកន្ទុយលេខ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ អ៊ុ សីហា អាយុ៤០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុថហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ ឯកសារកត់លេខឆ្នោត ចំនួន០៥សន្លឹក -សន្លឹកកាបោនពណ៌ខៀវចំនួន០៤សន្លឹក -សៀវភៅកត់ឈ្មោះអ្នកទិញឆ្នោតចំនួន០២ក្បាល -ទូរសព្ទដៃចំនួន០១គ្រឿង -ប៊ិចចំនួន០៦ដើម -ហ្វឺតចំនួន០១ -បន្ទាត់ចំនួន០១ -ស៊ីនគិតលេខ ចំនួន០១ -ប្រាក់រៀលចំនួន៣២៦.០០០រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-10-21_10-14-20

មតិយោបល់