ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប​វ​រ​ក​ញ្ញា​ទេ​ស​ច​រ​ណ៍​សា​ធា​រ​ណៈ​រ​ដ្ឋ​វេណេហ្ស៊ុយអេឡា ​ត្រូ​វ​បា​ន​គេ​បា​ញ់​សំ​លា​ប់​នៅ​តា​ម​ផ្លូ​វ​

ប​វ​រ​ក​ញ្ញា​ ​Genesis​ ​Carmona​ ​​​រ​ប​ស់​ព្រឹ​ត្តិ​កា​រ​ណ៍​ ​Miss​ ​Carabobo​ ​ ​Tourism​ ​2013​ ​ ​ត្រូវបានគេបាញ់សំលាប់ ​បន្ទាប់ពីការតវ៉ាប្រឆាំងនៅតាមផ្លូវ ​ក្នុងអាយុ ២២ ឆ្នាំ ។​

សារព័ត៌មាន​ នៅសាធារណៈរដ្ឋ វេណេហ្ស៊ុយអេឡា ​ដែលចុះផ្សាយ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៤ ម្សិលមិញនេះបានឲ្យដឹងថា បវរកញ្ញា Genesis Carmona ត្រូវបានគេបាញ់សំលាប់ បន្ទាប់ពីមានការតវ៉ាប្រឆាំងនៅតាមផ្លូវ ក្នុងប្រទេសនេះ ។ រឿងរ៉ាវនេះដែរ វាកើតឡើងចេញពីកុបកម្ម រវាគណបក្សប្រឆាំង ជាមួយនឹងរដ្ឋាភិបាលកាន់អំណាច នៅទីក្រុង Valencia រដ្ឋ Carabobo នៅសាធារណៈរដ្ឋ វ៉េណេហ្សូឡា។​
ភ្លាមនោះ បវរកញ្ញារូបនេះ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាម តាមរយៈម៉ូតូ តែគួរ​ឲ្យសោកស្តាយ ក្រោយពីការវះកាត់ និងជ្រំជ្រែងពីគ្រូពេទ្យ អស់ពីសមត្ថភាព តែ មិនអាចសង្គ្រោះនាងបាន ឡើយ ដោយលាចាកលោកនេះតែម្តងទៅ ។​

បវរកញ្ញា Genesis Carmona វ័យ ២២ ឆ្នាំ ឈានចូលឆ្នាំថ្មី នាងជា​បវរកញ្ញា ​ទេសចរណ៍ ក្នុងរដ្ឋ Carabob ​នាឆ្នាំ ២០១៣ ដែល​ធ្វើឡើងកាលពីខែ ឧសភា ។ ស្រីស្រស់​ដែលលាចាកលោក​នេះបាន​បញ្ចប់បរិញ្ញាប័ត្រ សង្គម​វិទ្យាសាស្ត្រ និងជំនាញទីផ្សារ ​នៅ Unitec ហើយនាងក៏ជា​តារាម៉ូដែល​អាជីពម្នាក់ផងដែរ​។​
សូមបញ្ជាក់ផងដែរថា សម្រាប់សាធារណៈរដ្ឋវេណេហ្ស៊ុយអេឡា នៅតែ​ជា​រឿង​គួរ​ឲ្យភ័យ​ខ្លាច​របស់សាធារណៈជន ខណៈបក្សកាន់អំណាច និង​ បក្សប្រឆាំង រក​រឿង​គ្នា មិនចេះចប់មិនចេះហើយនោះ ៕​
2014-02-20_114810

2014-02-20_114754

មតិយោបល់