ព័ត៌មានជាតិ

Juan​ ​Mata​ ​ស​ង្ឈឹ​ម​​យ៉ា​ង​មុ​ត​មាំ​ថា​បិ​សា​ច​ក្រ​ហ​ម​​​នឹ​ង​ប​ញ្ច​ប់​នៅ​លេ​ខ​រៀ​ង​ទី​​​ ​៤​ ​នៅ​រ​ដូ​វ​កា​ល​នេះ​​

អង់គ្លេស​៖កីឡាករ Juan Mata មានទំនុកចិត្តយ៉ាងមុតមាំថា បិសាចក្រហម ​នឹង​ស្ថិតនៅ​លេខ​រៀង​ដ៏ល្អ ​នារដូវកាលនេះ បើទោះបីជា​ខ្លួន​មិនរំពឹងថា នឹង​អាចការការពារ​ពានរង្វាន់ក៏ដោយចុះ ។​

ម្ចាស់ជើងឯកការពារពានរង្វាន់ Premier League បច្ចុប្បន្នកាល កំពុងស្ថិតនៅលេខរៀងទី ៧ ក្នុងតារាង ដោយមាន ចាញ់ក្លិបហង្សក្រហម ចំនួន ១១ ពិន្ទុ ដែល​ជាអ្នកស្ថិតនៅលេខរៀងទី ៤ នោះ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករសញ្ជាតិ​អេស្ប៉ាញរូបនេះ ដែលចូលមកលេង នៅទឹកដី Old Trafford ក្នុងតម្លៃខ្លួន ៣៧, ១ លានផោន ខណៈដែលផ្ទេរពី តោខៀវ ដោយទទួច​ឲ្យដឹងថា អ្នកចាត់ការទូទៅ សញ្ជាតិស្កុតឡេន David Moyes នឹង​ធ្វើរឿងដ៏ល្អ នៅរដូវកាលនេះ យ៉ាងហោច​ណាស់ក៏អាច ដណ្តើម ​​លេខរៀងទី ៤ នៃតារាង នៅពេលប្រកួត​ផ្តាច់ព្រ័ត្រផងដែរ​៕​
Mata

មតិយោបល់