ស្រោមអនាម័យម៉ាក AONI របស់ក្រុមហ៊ុនចិន Guangzhou Daming United Rubber Products បានជាប់ក្នុងកំណត់ត្រាសៀវភៅ Guinness ជាស្រោមអនាម័យដែលស្ដើងបំផុតចុងក្រោយគេ ដោយមានកម្រាស់តែ ០,០៣៦មីលីម៉ែត្រ។
គណៈកម្មាធិការ Guinness World Records បាននិយាយថា ស្រោមអនាម័យ AONI ជាផលិតរបស់ក្រុមហ៊ុន Guangzhou Daming United Rubber Products បានយកឈ្នះផលិតផលមកពីជប៉ុន និងចាប់ក្នុងកំណត់ត្រានៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០១៤ ម្សិលមិញនេះ។
នាយកគណៈកម្មាធិការ Guinness World Records លោក Charles Wharton បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “អ្នកគ្រងតំណែងនេះកាលពីមុនគឺស្រោមអនាម័យជប៉ុនម៉ាក Okamoto គឺវាមានកម្រាស់ ០,០៣៨មីលីម៉ែត្រ មកពីប្រទេសជប៉ុន”។
មតិយោបល់