ព័ត៌មានជាតិ

ព្រោះតែ Google ទើប Facebook ទិញ WhatsApp តម្លៃ $១៩​ពាន់​លាន​

Facebook សុខចិត្ត​ចំណាយ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក ជា​សាច់ប្រាក់ និង​ស្ដុក ដើម្បី​ទិញ WhatsApp តើ​ហេតុអ្វី​បានជា Facebook ចាយ​លុយ​ច្រើន​យ៉ាង​នេះ ដើម្បី​ទិញ​យក​កម្មវិធី WhatsApp? ចម្លើយ​ត្រូវបាន Facebook ឆ្លើយថា ដោយសារតែ WhatsApp មាន​អ្នក​ប្រើ​ច្រើន និង​កើនឡើង​ជា​រៀងរាល់ថ្ងៃ ជាពិសេស​គឺ​មាន​ចក្ខុវិស័យ​ដូចគ្នា​។​

​ប៉ុន្តែ​បើ​តាម​ការចុះផ្សាយ​នៅថ្ងៃនេះ ដោយ​សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Google ក៏​បាន​ធ្លាប់​បាន​ចរចា​ទិញ WhatsApp ផងដែរ ប៉ុន្តែ​ឲ្យ​តម្លៃ​មិន​ដល់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា Google បានឲ្យ WhatsApp តម្លៃ ១០​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវបាន WhatsApp ច្រាន​ចោល​មិន​ព្រម​ទទួលយក​។ ហេតុផល​ដែល​មិន​ព្រម​ទទួល​យក​ទី​១​គឺ​ទំហំ​ទឹកប្រាក់​មិន​គ្រប់គ្រាន់​តាម​ការចង់បាន​របស់ WhatsApp ទី​២ មកពី Google មិន​ព្រម​អនុញ្ញាតឲ្យ​លោក Jan Koum សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ WhatsApp អង្គុយ​នៅក្នុង​កៅ​អ៊ី​សមាជិក​ក្រុមប្រឹក្សាភិបាល Google​។​

​មូលហេតុ​ទាំងនេះ​ហើយ​ទើប​ធ្វើឲ្យ Facebook ចំណាយ​លុយ​រហូតដល់ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ទិញ WhatsApp និង​ផ្ដល់ឲ្យ​លោក Jan Koum មាន​តំណែង​នៅ​ក្នុង​សមាជិក​ក្រុមប្រឹក្សាភិបាល​៕​
FB

មតិយោបល់