អង់គ្លេស៖ ក្លិបបិសាចក្រហម បានត្រៀមខ្លួនរួចរាល់ហើយ ដោយដំឡើងសាច់ដុំ របស់ពួកគេ ជាមួយនឹង ក្លិប Manchester City និង Chelsea ក្នុងទីផ្សារផ្លាស់ប្តូរ និងផ្ទេរកីឡាករ Edinson Cavani របស់ ក្លិប PSG ។
ខណៈ លោក Ed Woodward ដែលជានាយកប្រតិបត្តិ បានឲ្យ ភ្លើងខៀវ ទៅកាន់ ក្លិបអ្នកមានទាំងពីរ រួមមាន ក្លិប មេឃខៀវ និង ក្លិប តោខៀវនោះ ក្លិប បិសាចក្រហម បាននឹងកំពុងដំឡើងសាច់ដុំ បង្ហាញទឹកប្រាក់ ទិញ កីឡាករ Cavani ដូចគ្នាដែរ។
លោក Glazers ដែលជាម្ចាស់ភាគហ៊ុនរបស់ក្លិប បិសាចក្រហម ក៏បានចេញសេចក្តីប្រកាសរបស់ខ្លួន នូវចំនួនទឹកប្រាក់ ២២០ លាន ផោន សម្រាប់ជាមូលនិធិ ទិញ និងផ្ទេរកីឡាករ ។
ខាងក្លិបបិសាចក្រហម បានឲ្យ តម្លៃខ្លួន កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ ចំនួន ៥០ លានផោន ដោយបូករួមទាំងឈ្នួលលេង ក្នុងមួយសប្តាហ៍ ៣ សែន ផោន ដែលប្រហាក់ប្រហែលទៅនឹង Wayne Rooney ដែលយល់ព្រមនៅពេលថ្មីៗនេះ។
ក្នុងករណី បើសិនជា Cavani យល់ព្រម មានន័យថា កីឡាករ Robin van Persie នឹងអស់ផ្លូវលេងនៅ បិសាចក្រហម ពោលគឺនឹងលក់ចេញតែម្តង ៕
មតិយោបល់