ភ្នំពេញ៖នៅដើមឆ្នាំ២០១៤នេះ បទល្មើសប្លន់ប្រដាប់អាវុធ និងអំពើចោរកម្មផ្សេងៗទៀត បានកើតឡើងទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ទូទាំង ប្រទេសធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចជាខ្លាំង ។
តាមរបាយការណ៍ ស្តីពីបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេសរបស់ក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ ដែលប្រព្រឹត្តទៅ ក្នុងទីស្តីការក្រសួងមហាផ្ទៃបាន បង្ហាញថា កាលពីឆ្នាំ២០១៣ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង ។ តាមរបាយការណ៍បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌជារួម ក្នុងឆ្នាំ២០១៣ បានកើតឡើងចំនួន២.៧១៦លើក បើប្រៀបធៀបទៅនឹងឆ្នាំ ២០១២ កើនឡើង២៧លើក ស្មើនឹង ១ភាគរយ ហើយបទ ល្មើសកើនឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះ វិហារ មណ្ឌលគីរី និងកោះកុង ដោយសារមូលហេតុផ្សេងៗ ។
តាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃបានបង្ហាញថា មានជនល្មើសជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន បញ្ជូនឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ ។ ជា ពិសេសសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន និង បទល្មើសជួញដូរមនុស្ស សមត្ថកិច្ច បង្ក្រាបជនល្មើសរាប់រយនាក់យកទៅផ្តន្ទាទោសតាមច្បាប់ ។ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងល្បែងស៊ីសង ត្រូវបានសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាប គួរឲ្យ កត់សម្គាល់ ប៉ុន្តែទោះជាយ៉ាងណា ក្រុមជនល្មើស នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន បើទោះបីជាត្រូវ ប្រឈមនឹងការដាក់ទោសក៏ដោយ៕
រូបតំណាង
មតិយោបល់