ព័ត៌មានជាតិ

ប្រុងប្រយត្ន័បងប្អូន! រថយន្តដឹកដី ធ្លាក់បែនសង្កត់បុរសម្នាក់ ស្លាប់យ៉ាងរន្ធត់!

កណ្តាល: នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទួលអណ្ដូង ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្ដកណ្ដាល មានករណីរថយន្តដឹកដី ធ្លាក់បែនសង្កត់បុរសម្នាក់ ស្លាប់យ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនធីម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរបើកបររថយន្តដឹកដី ជាកម្មកររបស់ម្ចាស់ឡានឈ្មោះ ហយ សុខា រស់នៅភូមិឃុំជាមួយគ្នា។

មុនពេលកើតហេតុជនរងគ្រោះបានដឹកដីទៅឲ្យឈ្មោះ សាន ស៊ុននី ពេលមកដល់កន្លែងចាក់ដី បានបែនដីចាក់ហើយមិនដឹងឡាននោះមានបញ្ហាអ្វី ជនរងគ្រោះបានចុះយកម៉ាឡេតទៅអង្គុយដោះកន្លែងបែន បណ្ដាលឲ្យធ្លាក់បែនសង្កត់ស្លាប់តែម្នាក់ឯង។ បន្ទាប់មកអ្នកបើកឡានដូចគ្នាបានបើកមកចាក់ដីក្បែរនោះ បាន២ជើងក៏មិនដឹងឃើញតែឡានឈប់នៅទីនោះស្មានថា ឈ្មោះ ជ័យ ប៊ុនធីមទៅបត់ជើង ស្រាប់តែបាត់យូរពេកឈ្មោះ ភា មាក់ ជាកម្មករបើករថយន្តឲ្យឈ្មោះ ហយ សុខា ដែលបានឈប់ឡានចុះមកមើលស្រាប់តែ ឃើញឈ្មោះ ជ័យ ប៊ុនធីម គាបស្លាប់ក្នុងបែនរថយន្ត ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍ចុះមកពិនិត្យ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយរថយន្តធ្លាក់បែនសង្កត់ស្លាប់ប្រាកដមែន៕

មតិយោបល់