អង់គ្លេស៖ថ្មីៗនេះការសិក្សាថ្មីមួយ បានរកឃើញថា ការថយចុះ សកម្មភាព ផ្លូវភេទ ដ៏ជះឥទ្ធិពលបំផុត ដែលមិនធ្លាប់មានសម្រាប់យុវវ័យ នៅក្នុងប្រទេសអង់គ្លេស។អ្នកស្រាវជ្រាវបានសង្ស័យថា ឧបករណ៍បច្ចេកវិទ្យា ទំនើប ដែលប្រើក្នុងបន្ទប់គេង គឺជាពិរុទ្ធជនដ៏សំខាន់។
ការស្ទាប់ស្ទង់របស់ថ្នាក់ជាតិលើបញ្ហានេះ ដែលធ្វើឡើងរៀងរាល់ ១០ ឆ្នាំម្តង នៅក្នុងរបៀបរស់នៅ និងបញ្ហាផ្លូវភេទ នៅ University College London ដែលសហការ ជាមួយនឹងអ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌល ជាតិស្រាវជ្រាវសង្គម។ការស្ទង់មតិនេះ បានធ្វើឡើងជាមួយនឹងជនជាតិអង់គ្លេសចំនួន ១៥០០០ នាក់ ដែលមានអាយុ ចាប់ពី ១៦ ទៅ ៤៤ ឆ្នាំ ដែលមានសកម្មភាពសិចមិនតិច ជាមធ្យម ចំនួន ៥ ដង ក្នុងរយៈពេល ១ ខែ ដែលលទ្ធផល ធ្លាក់ ៦ដង ក្នុងមួយខែ ស្ថិតិនេះធ្វើឡើង ក្នុងឆ្នាំ ១៩៩០ និង ១៩៩១ និង ១៩៩៩ ដល់ ២០០១ ។
មូលហេតុចំបងដែលនាំឲ្យការរួមភេទធ្លាក់ចុះនេះ វាផ្សារភ្ជាប់ទៅនឹង សម័យទំនើប រួមទាំងភាពតានតឹង ដែលទាក់ទង ទៅនឹង កង្វះខាតការងារ និងការធ្វើការងារហួសកំលាំង ក៏ដូចជាការធ្លាក់ចុះ នៃចំណងស្នេហាដែលរស់នៅប្រចាំថ្ងៃនោះ។ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បញ្ហារួមភេទធ្លាក់ចុះ ដោយសារតែ បច្ចេកវិទ្យាទំនើប ដែលស្ថិតនៅជាមួយនឹងអ្នកប្រើប្រាស់ដូចជា ទូរស័ព្ទឆ្លាតវៃ Tablet និងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យមនុស្សព្រងើយកណ្តើយចំពោះជីវិតផ្លូវភេទ។
លោកស្រី Catherine Mercer ដែលជាសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិត University College London បាននិយាយថា យើងក៏បានគិតពីបញ្ហាបច្ចេកវិទ្យាទំនើប ដែលជាចំណុចសំខាន់ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវភេទ ខណៈពូកគេយក ស្មាតហ្វូន និងឧបករណ៍ផ្សេងៗទៀត លេងហ្វេសប៊ុក និង ធ្វីតទ័រស្របពេលដែលពួកគេស្ថិតនៅលើគ្រែ៕
មតិយោបល់