ព័ត៌មានជាតិ

វៀតណាម បាន​ហាមឃាត់​ការនាំ​ចូល​ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​មួយ​ទឹក​

​ប្រទេស​វៀតណាម ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បានចាប់ផ្តើម​ហាមឃាត់ ការនាំ​ចូល​ទូរស័ព្ទដៃ និង​កុំព្យូទ័រ​យួរដៃ​មួយ​ទឹក ក៏​ដូច​ជា​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​។​

​បញ្ជី​ហាមឃាត់​នេះ​ក៏​រួមបញ្ចូល​ទាំង កាសែត​ថត​សំឡេង ម៉ាស៊ីន​ថត នាឡិកា ឧបករណ៍​វាស់​ល្បឿន និង​នាឡិកា​ផ្ទាល់ខ្លួន​គ្រប់​ប្រភេទ​។​
​យោង​តាម​ការបញ្ជាក់រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ហួ បានឲ្យដឹងថា ការ​នាំចូល ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ទឹក​ទាំងឡាយ​ដែល​ក្នុង​វិស័យ​សុខភាព​ភិបាល​ត្រូវ​បាន​ហាមឃាត់​ទាំង​អស់​ផងដែរ​៕​
dialoose_1343051595_Mobile-Import

មតិយោបល់