ព័ត៌មានជាតិ

ខណ្ឌដូនពេញ! ម៉ោង១១និង៣០នាទីព្រឹកទើបមានភ្លើងប្រើវិញ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក អគ្គិសនីកម្ពុជា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ០១៨-F៣ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលតំណក្បាលកាបបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីព្រឹក៕

មតិយោបល់