ព័ត៌មានជាតិ

ពលរដ្ឋ​កូរ៉េ​ទាំងពីរ​ចាប់ផ្ដើម​ចេញដំណើរ​ទៅ​ជួប​មុខ​គ្នា​

​ពលរដ្ឋ​កូរ៉េខាងត្បូង​ប្រមាណ​៥០០​នាក់ បាន​ចាកចេញ​ពី​ទឹកដី​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​សំដៅ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​មាស របស់​កូរ៉េ​ខាងជើង​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​នឹង​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ​ជា​លើក ដំបូង​ចាប់តាំងពី​ចប់​សង្គ្រាម​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​១៩៥៣​។

​មាន​ពលរដ្ឋ​កូរ៉េខាងជើង​ជាង​២៦០​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​។ គ្មាន​ការជួបជុំ​ណាមួយ​បាន​កើតឡើង​ឡើយ​ចាប់តាំងពី​ចុងឆ្នាំ​២០១០​មក​។​
​ការជួបជុំ​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ការអំពាវនាវ​របស់​កូរ៉េខាងជើង ឲ្យមាន​ទំនាក់ទំនង​កាន់​តែប្រ​សើឡើង​រវាង​ប្រទេស​ទាំង​ពីរ​។ ការជួបជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ ២៥ ខែ​កុម្ភៈ ខាងមុខ​៕​
korea_2829129b

មតិយោបល់