ភ្នំពេញ: នៅវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីមនុស្សឃាតដោយអចេតនា (ចាប់សង្កត់បណ្តាលឲ្យថប់ដង្ហើមស្លាប់) នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាន វណ្ណ: ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះបងស្រី ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន០២នាក់ ៖១.ឈ្មោះ ឈិត ណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខបុរីប៉េងហួត និង២.ឈ្មោះ ចាន់ អេម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខបុរីប៉េងហួត ទាំងពីរនាក់ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីនាក់ ត្រូវ (P.L) ឃាត់ខ្លួនបានភ្លាមៗ ក្រោយក្រុមគ្រួសារជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ។
ដំណើររឿង: កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សាន វណ្ណ: ភេទប្រុស អាយុ៣៤ឆ្នាំ (សព) បានដើរចូលទៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកាន់ខ្សែក្រវាត់រត់ចូលតាមបន្ទប់ស្នាក់នៅរបស់កម្មករ ធ្វើឲ្យមានសភាពជ្រួលច្របល់ រួចក្រុមកម្មករក៏បានរត់ទៅរាយការណ៍ ប្រាប់សន្តិសុខដែលយាមនៅការដ្ឋានបុរីប៉េងហួតខាងលើ ។
ខណ:នោះក្រុមសន្តិសុខមានគ្នាចំនួន០៤នាក់ ទី០១ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទប្រុស អាយុ៣២ឆ្នាំ ទី០២ឈ្មោះ ឈិត ណាង ហៅ P១៤៣ ភេទប្រុស អាយុ៣៤ឆ្នាំ ទី០៣មិនស្គាល់ឈ្មោះ មាននាមសម្ងាត់P១៦៦ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ និង ទី០៤មិនស្គាល់ឈ្មោះ នាមសម្ងាត់ P២៣១ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ បាននាំគ្នាទៅចាប់ឃាត់ជនរងគ្រោះ(សព) ដើម្បីយកចេញពីការដ្ឋានសំណង់ខាងលើ ។ ពេលនោះជនសង្ស័យឈ្មោះ ចាន់ អេម បានស្ទុះចូលទៅចាប់ក្រៀកដៃឆ្វេងជនរងគ្រោះ តែជនរងគ្រោះបានរើបម្រះ ទើបជនសង្ស័យឈ្មោះ ចាន់ អេម បានចាប់ក្រៀកកវិញម្តង ហើយប៉ែងជើងជនរងគ្រោះ (សព) ផ្តួលផ្កាប់មុខទៅនឹងដី ហើយបក្ខពួកគេចំនួន០៣នាក់ទៀតមានឈ្មោះ ឈិត ណាង , ឈ្មោះ P១៦៦ និងឈ្មោះ P ២២៣១ បានចូលទៅជួយចាប់សង្កត់ជនរងគ្រោះ រួចជនរងគ្រោះបានរើបម្រះក្រុមជនសង្ស័យកាន់តែសង្កត់ថែមទៀត មួយសន្ទុះជនរងគ្រោះឈប់រើបម្រះ ហើយមានសភាពស្លេកស្លាំង ទើបក្រុមជនសង្ស័យ លែងសង្កត់ជនរងគ្រោះ(សព) រួចជនសង្ស័យឈ្មោះ ចាន់ អេម បានយកខ្សែក្រវាត់ចងដៃជនរងគ្រោះ(សព) ទៅក្រោយ ចំណែកជនសង្ស័យឈ្មោះ ឈិត ណាង បានយកអាវរបស់ជនរងគ្រោះ(សព) ចងជើងទាំងពីររបស់ជនរងគ្រោះជាប់ ។
បន្ទាប់មកជនរងគ្រោះមានសភាពទន់ដៃទន់ជើង មុខមាត់ឡើងពណ៌ស្វាយ ឈប់មាត់ឈប់ក ក្រុមជនសង្ស័យក៏បានស្រាយខ្សែចេញពីដៃ ពីជើង រួចនាំគ្នាលើកជនរងគ្រោះដាក់ចូលរទេះអូសចេញ ទៅទម្លាក់នៅខាងក្រៅរបងការដ្ឋានសំណង់ ។
ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះ (សព) បានមករកជនរងគ្រោះ(សព) ត្រឡប់ទៅផ្ទះវិញ ឃើញសភាពដូចខាងលើ ក៏បាននាំគ្នាលើកដាក់លើម៉ូតូ ដឹកទៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅខេត្តកណ្តាល តែពេលទៅដល់ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះ(សព) បានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។ ហើយក្រុមគ្រួសាររបស់ជរងគ្រោះ ក៏បានដឹកសព យកមកតម្កល់ទុកនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍តែម្តង។
តាមការធ្វើកោសល្យច័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជ:បណ្ណិត នង សុវណ្ណរ័ត្ន ពេទ្យតុលាការ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាន វណ្ណះ ស្លាប់ដោយការ ការខ្ទប់ដង្កើម (ថបដង្កើម) ដូចអ្វីដែលជនសង្ស័យធ្វើសកម្មភាពខាងលើ ។
ក្រោយពីឃាត់ខ្លួន និងសួរនាំរួចមក បច្ចុប្បន្នជនស្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការហើយ៕
មតិយោបល់