មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់បានឮ ស្គាល់ និងប្រើប្រាស់រួចមកហើយនូវទូរស័ព្ទដៃ iPhone ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple ។ អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ទេថា តើក្រុមហ៊ុន Apple បានឈ្មោះ “iPhone” មកពីណា? ហេតុអ្វីបានជាក្រុមហ៊ុន Apple ប្រើឈ្មោះនេះ? អាចនឹងគ្មានអ្នកឆ្ងល់ព្រោះថារាល់ផលិតផលរបស់ Apple គឺប្រើអក្សរ “i” នៅពីមុខ។ ខាងក្រោមនេះ លោកអ្នកនឹងបានជ្រាបច្បាស់ថា iPhone មានប្រភពមកពីណា។
នៅឆ្នាំ 1998 ក្រុមហ៊ុន InfoGear Techology បានបង្ហាញ iPhone ជាលើកដំបូងបំផុត ដោយសហការជាមួយនឹងក្រុមហ៊ុន Cidco នៅរដ្ឋកាលីហ្វូញ៉ា។ កាលនោះ iPhone គឺគ្រាន់តែជាឧបករណ៍ទាក់ទងតាមរយៈបណ្តាញអ៊ីនធើណែតប៉ុណ្ណោះ ដោយបំពាក់នូវលក្ខណៈមួយចំនួនដូចជាអាចប្រើ sliding keyboard អាចប្រើ LCD touchscreen មាននូវមុខងារ web browser និង email client ហើយអាចនិយាយបានថា iPhone គឺជាឧបករណ៍ដែលប្រើរលកសំឡេងអ៊ីនធើណែត។ ក្រោយមកក្រុមហ៊ុន InfoGear ត្រូវបាន Cisco Systems ទិញយកនៅឆ្នាំ 2000 ហើយផលិតផល iPhone ថ្មីត្រូវបានប្រកាសបង្ហាញនូវឆ្នាំ 2001 ប៉ុន្តែមិនត្រូវបានឃើញមានវត្តមានម៉ូដែលថ្មីនោះនៅលើទីផ្សារនោះទេ។
នៅថ្ងៃ 18 ខែឆ្នូ ឆ្នាំ 2006 ក្រុមហ៊ុន Cisco Systems បានបង្កើតនូវសេវាកម្ម Linksys VoIP ដោយប្រើនូវលើផលិផលដដែល។ គួរបញ្ជាក់ផងដែរថា Linksys ត្រូវបានក្រុមហ៊ុន Cisco ទិញកាលខែ មិថុនា ឆ្នា 2003 ប៉ុន្តែផលិតផលត្រូវបានរក្សាទុកនៅទម្រងដដែល ដោយមិនមានការផ្លាស់ប្តូរ។
នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2007 អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវទូរស័ព្ទដៃរបស់ខ្លួនឈ្មោះ “iPhone” នឹងលក់នៅលើទីផ្សារក្នុងខែមិថុនា។ iPhone របស់ Apple នេះបានធ្វើសមាហ័រណកម្មមកពីឧបករណ៍ចាក់តន្ត្រី iPod របស់ Apple ដែរ។ ក្នុងនោះ iPhone មាននូវ desktop-class ដែលអាចប្រើ web browser, email client និងកម្មវិធីមួយចំនួន។ បន្ទាប់ពី Apple ប្រកាសបង្ហាញ iPhone ភ្លាម ក្រុមហ៊ុន Cisco ក៏បានប្រកាសសង្គ្រាមផងដែរ ដោយចោទថា ក្រុមហ៊ុន Apple បានបំពានទៅលើនិមិត្តសញ្ញា iPhone របស់ខ្លួន ដែលបានទិញពីក្រុមហ៊ុន InfoGear កាលពីឆ្នាំ 2000។
ជម្លោះរវាងក្រុមហ៊ុន Apple និង Cisco បានស្ងប់នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2007។ ទាំងពីរក្រុមហ៊ុនបានយល់ព្រមប្រើឈ្មោះ “iPhone” ក្នុងការផ្លាស់ប្តូរផលប្រយោជន៍រួមរវាងផលិតផលរបស់ក្រុមហ៊ុន Apple និងសេវាកម្មរបស់ Cisco រួមនឹងលក្ខណៈផ្សេងៗមួយចំនួនទៀត។
លោកអ្នកប្រហែលជាជ្រាបនូវព័ត៌មានអំពីឈ្មោះ “iPhone” ដែល Apple ប្រើខ្លះៗ តាមរយៈការបង្ហាញខាងលើ៕
មតិយោបល់