ព័ត៌មានជាតិ

ស្ដេច​ថ្នាំញៀន​ត្រូវបាន​ចាប់ខ្លួន​

ម៉ិកស៊ីកូ៖ ​ស្ដេច​ថ្នាំញៀន​របស់​ម៉ិក​ស៊ិក លោក Joaquin Guzman ហៅ​ក្រៅ El Chapo ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ម្សិលមិញ​នេះ នៅក្នុង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​តំបន់ Mazatlan ប្រទេស​ម៉ិក​ស៊ិក​។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយា​របស់ CNN​។​

King Drug

​ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​របស់​ប្រទេស​ម៉ិក​ស៊ិក និង​សហរដ្ឋអាមេរិក ឈានដល់​ការចាប់ខ្លួន​របស់​លោក​ស្ដេច​ថ្នាំញៀន​នេះ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​ជាមួយ​នឹង​ស្ត្រី​ម្នាក់​។ El Chapo ត្រូវបាន​ប្រកាស​ចាប់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដំណឹង​របស់​ស្ដេច​ថ្នាំញៀន​រូបនេះ​មិន​ត្រូវ​លេចឮ​ឡើយ រហូតដល់​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយ​គេ​ចេះ​បំបាំង​ខ្លួន​។​

​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ Joaquin Guzman មិន​ត្រឹមតែ​ជា​ស្ដេច​ថ្នាំញៀន​ប្រចាំ​ប្រទេស​ម៉ិក​ស៊ិក​ប៉ុណ្ណោះទេ គេ​ថែមទាំង​ជា​ស្ដេច​ថ្នាំញៀន​មួយរូប​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ពិភព​ថ្នាំញៀន​ទៀត​ផង រហូត​ដល់​គេ​ដាក់​នាម​ឲ្យ​ថា ជា​បុរស​ខ្លាំង​ខាង​ថ្នាំញៀន​៕​

មតិយោបល់